កាលពីថ្ងៃសៅរ៏សប្តាហ៏មុន Justin Bieber  និង Selena Gomez បានទៅ shopping mall នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា ហើយពួកគេទាំងពីរ បានថើបគ្នាយ៉ាងស្អិតរមួត នៅកណ្តាលចំណោម មនុស្ស ជាច្រើន ដែលធ្វើឲអ្នកគាំទ្រ បាននាំគ្នាថតរូបរបស់ពួកគេ និង បានបង្ហោះតាមប្រព័ន្ធ Internet ថែមទៀត ផង។ /width=500 ប្រភពជាច្រើន ឲដឹងថា អង្គរក្ស របស់  Justin Bieber មិនឲអ្នកគាំទ្រទាំងនោះ បង្ហោះរូបភាពរបស់ ពួកគេទាំងពីរនាក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកខ្លះបានបង្ហោះរួចបាត់ទៅហើយ។ រូបភាព ទាំងនោះ បង្ហាញថា Justin Bieber  និង Selena Gomez ហាក់ដូចជាមាន ភាពស្អិតរមួត ខ្លាំងណាស់ ដោយពួកគេបានកាន់ ដៃគ្នាជាប់រហូត។// នៅមុនពេលចាកចេញ ពីផ្សារទំនើបនោះ Justin បានផ្លាស់អាវយឺតពណ៌ខ្មៅវិញ ដើម្បីគេចពីភ្នែក អ្នកតាមប្រម៉ាញ់រូប ព្រមទាំងអ្នកគាំទ្រទាំងនោះ ប៉ុន្តែពួកគេនៅតែមិនអាចគេចផុតបានឡើយ។ / 

/

 

 

 

ប្រែសំរួលដោយ៖  ដាណាប្រភព៖   kenh14