ចម្លែកៗ ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសប្លែក Spy ដែលទើបតែបានចេញអត្ថបទផ្សាយ កាលពីព្រឹកមិញនេះ អោយដឹងថា កម្មវិធីប្រកួត លី ប្រពន្ធប្រចាំឆ្នាំ (Wife Carrying Championships) ត្រូវបានគេធ្វើឡើងសាជាថ្មីម្តងទៀត ក្នុងឆ្នាំនេះ ពោលគឺនៅថ្ងៃទី ៥-៦ ខែកក្កដា កន្លងផុតទៅថ្មីៗនេះ នៅឯប្រទេស ហ្វាំងឡង់ដ៍ ខណៈពេលដែលកម្មវិធីប្រកួតចម្លែកមួយនេះ ត្រូវបានគេឡើងនៅក្នុងតំបន់ Sonkajärvi នាប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។
ដោយឡែក បើនិយាយពីឧបសគ្គដែលបេក្ខភាពចូលរួមប្រកួតត្រូវប្រឈមនោះគឺការលីភរិយារបស់ខ្លួននៅពីលើស្មា ដោយជើងរបស់នាងគៀបជាប់ ក ស្វាមីរបស់ខ្លួន ខណៈពេលដែលនាងមានទម្ងន់ធ្ងន់បំផុត គឺ ៤៩ គីឡូក្រាម រួចរត់ក្នុងរយៈចម្ងាយឆ្ងាយ មានប្រវែងដល់ទៅ ២៥៣ ម៉ែត្រ ដោយរត់កាត់ទឹកមួយកន្លែងមានជម្រៅជាង ១ ម៉ែត្រ។
បើសិនណា ដៃគូស្វាមីភរិយាណាមួយធ្វើបានសម្រេចក្នុងរយៈពេលខ្លីនោះ នឹងក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតលីប្រពន្ធមួយនេះ ។ ខាងក្រោមនេះ គឺជាវីដេអូ បេក្ខភាពប្តីប្រពន្ធមួយគូ យកឈ្នះនូវកម្មវិធីមួយនេះ។ ជ្រាបកាន់តែច្បាស់ ថាតើពួកគេអាចយកឈ្នះបានយ៉ាងណានោះ តាមដានទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ ពិសីប្រភព ៖ Spy