ទស្សនិកជន ច្បាស់ជាបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុន Justin Bieber ត្រូវបានចោទថាធ្វើអោយនាង Mariah Yeater មានផ្ទៃពោះ ហើយមិនទទួលខុសត្រូវ តែវាត្រូវបានតំណាងរបស់ Justin Bieber ច្រានចោល ដោយសារតែវាមិនមែនជារឿងពិត ។ថ្មីៗនេះ Justin Bieber ត្រូវបាននារីវ័យ ២៥ ឆ្នាំ ម្នាក់ថ្មីមួយ ចោទប្រកាន់ថា បានធ្វើអោយនាងមានផ្ទៃពោះ កាលពី ៤ ឆ្នាំមុន ដោយពេលនេះ កូនស្រីរបស់នាង មានអាយុ ៤ ឆ្នាំហើយ ។
នាងរំលឹកឡើងថា ពេលនោះបន្ទាប់ពី ការសំដែងរបស់ Justin Bieber នៅ Miami ចប់ទៅ អ្នកទាំង ២ បានជួបគ្នានៅក្លឹប TGI Friday ។ ក្រោយមក ពួកគេទាំង ២ ក៏បានបន្តទៅសណ្ឋាគារGansevoort South ។ នាងបានប្រាប់ថា បន្ទាប់ពីយប់នោះហើយ Justin Bieber ក៏បានផ្ញើរសារមកថា Thanks for last night ផងដែរ ។ នាងបន្តថា នាងមិនចង់អោយ Justin Bieber ដឹងទេព្រោះនាង មិនទាន់ចង់អោយមានរឿង ដែលអូសបន្លាយអស់ រយៈពេល ៤ ឆ្នាំ ។ យើងនៅមិនទាន់ដឹងរឿងពិតនៅឡើយទេ រង់ចាំការឆ្លើយតបពី តំណាង Justin Bieber សិន ៕
ដោយ ៖ លីលីប្រភព ៖ k14