ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅ នៅឯខេត្តព្រះសីហនុ ស្ថានីយទូរទស្សន៍ហង្សមាស បានរៀបចំការប្រគំតន្រ្តី ហង្សមាសមហាសង្រ្គាន ដែលជាការប្រគំតន្រ្តី ដើម្បីអបអរសារទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នោះ មានវត្តមានតារាល្បី ប្រចាំផលិតកម្មដូចជា លោកព្រាប សុវិត្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ឆនសុវណ្ណរាជ កញ្ញា ពេជ្រ សោភា អ្នកនាង យក់ ឋិតរដ្ឋា លោក រិន សាវេត កញ្ញា ឈិត សុវណ្ណបញ្ញា លោកយក់ ដួងតារា កញ្ញា ផន ស្រីខួច លោក ហ្សូណូ លោក នៅ ស៊ីនឿន អ្នកនាង ខាត់ សុឃឹម និងវត្តមានរបស់តារា រូបប្រុសសម្លេងស្រី រ៉ូលីន ផងដែរ ។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ ក្នុងកម្មវិធីនោះ គឺរាត្រីទី២ នៃការប្រគំតន្រ្តីនោះ គឺមានវត្តមានរបស់តារាចម្រៀង ស្រីរាងស្រឡូន ពេជ្រ សោភា ដែលបានតុបតែងកាយ ខុសដាច់ពីតារាចម្រៀងស្រីដទៃ ដែលពួកតារាចម្រៀងស្រីផ្សេងៗ នាំគ្នាស្លៀកពាក់សំពត់បត់អាវប៉ាក់ យ៉ាងសមរម្យតាមប្រពៃណីខ្មែរ តែ ពេជ្រ សោភា បែរជាស្លៀករ៉ូបខុសគេ តែម្នាក់ឯងទៅវិញ។

មហាជនដែលបាន ទស្សនាការប្រគំតន្រ្តី តាមគេហដ្ឋានមួយចំនួន មានចម្ងល់យ៉ាងខ្លាំង ហេតុអ្វីបានជានាងស្លៀកពាក់របៀបនេះ ដែលមិនត្រឹមត្រូវតាមក្បួន នៃការស្លៀកពាក់ ក្នុងពិធីបុណ្យប្រពៃណីជាតិនោះទេ។

ជំនួបតាមទូរស័ព្ទជាមួយ LookingTODAY តារាចម្រៀងស្រីចាយរាងរូបនេះ បាននិយាយថា នាងទទួលស្គាល់ថា ស្លៀកពាក់របស់នាង មានលក្ខណៈប្លែកបន្តិច តែសម្លៀកបំពាក់នោះ ក៏ជារ៉ូបបែបខ្មែរដែលច្នៃ ចេញពីហូលផាមួង។ នាងបន្តទៀតថា ដោយសារបទចម្រៀងរបស់នាង សុទ្ធតែជាបទបែប ឆាចឆាចឆា និងបែបញាក់ៗ បើស្លៀកសំពត់អាវពាក់ប៉ាក់ ទៅរាំបទទាំងនោះ ក៏មិនសមដែរ។ បើនាងមានបទរាំវង់វិញ ខ្លួនប្រាកដជាស្លៀកសំពត់បត់ ពាក់អាវប៉ាក់មិនខាន តែទីកន្លែងដែលនាងទៅច្រៀងនោះជាសមុទ្រ ដូចនេះស្លៀកពាក់បែបនេះ សក្តិសមបំផុតហើយ។

នាងបញ្ជាក់យ៉ាងច្បាស់ៗទៀតថា នាងក៏បានដាក់អាវប៉ាក់សំពត់បត់ ទៅជាច្រើនកំប្លេដែរ តែអ្នករៀបចំប្រាប់ថា ឲ្យនាងស្លៀករ៉ូបហ្នឹងទៅមិនអីទេ ដូចនេះនាងក៏ស្លៀកតាមទៅ ហើយនាងមិនបានដឹងថាទស្សនិកជន ចាប់អារម្មណ៍លើរូបនាងច្រើនយ៉ាងនេះទេ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល