មានបុរសពីនាក់ ម្នាក់ជាមនុស្សល្ងង់ និងម្នាក់ទៀតជាមនុស្សភ្លើ ជាសម្លាញ់និងគ្នា បានបបួរគ្នាទៅលេងអង្គវត្តនៅខេត្តសៀមរាប។ នៅពេលដែលបុរសទាំងពីនោះដើរមើលប្រាង្គនៅលើកំពូល ស្រាប់តែឃើញយន្តហោះ ដឹកអ្នកដំណើរកំពុងហោះលើអាកាស។ ឃើញដូច្នោះបុរសល្ងង់ក៏លាន់មាត់សួរ៖
បុរសល្ងង់៖ នែ! សំលាញ់! តើនោះជាយន្តហោះនាយករដ្ឋមន្ត្រីមែនឬទេ? បុរសភ្លើ៖ ខុសហើយ! មិនមែនទេ! បើវាជាយន្តហោះដឹកនាយករដ្ឋមន្ត្រីមែននោះ ប្រាកដជាមានម៉ូតូប៉ូលីសបើកតាមការពារហើយ! បុរសល្ងង់៖ អើ! មែន!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke