តារាចម្រៀង យុវវ័យ ឆន សុវណ្ណរាជ កំពុងកាក់កបយ៉ាងខ្លាំង ក្នុងអាជីពចម្រៀង ដែលមមាញឹកស្ទើរគ្មានពេលសម្រាក ដោយសារចុះខេត្តញឹកញាប់ ជាមួយនឹងការប្រគំតន្រ្តី ផ្សព្វផ្សាយផលិតផល លក់សំបុត្រ ក៏ដូចមង្គលការផងដែរ។
ទោះជាមមាញឹកយ៉ាងណា ក៏តារាចម្រៀងប្រុស សង្ហារូបនេះ មិនបានបំភ្លេចចោលនូវ អាជីវកម្មផ្ទាល់ខ្លួនដែរ បន្ទាប់ពីបើកហាង សាច់អាំងនៅទួលគោក ទទួលបានជោគជ័យរួចមក តារាចម្រៀងរូបនេះ បានងាកមកពង្រឹក ហាងកាត់ដេរវិញម្ដង ដែលបានប្រមូល តារាប្រុសស្រីល្បីៗ ជាច្រើនមកថត ជារូបសន្លឹក ដើម្បីបោះពុម្ពជាសៀវភៅ ផ្សព្វផ្សាយម៉ូដថ្មី ពីហាងរបស់ខ្លួន ។
តារាប្រុស ស្រីល្បីៗ ដែលចូលរួមថតនោះ រួមមាន កញ្ញា ឱក សុគន្ធកញ្ញា , កញ្ញា មាស សុខសោភា ,កញ្ញា ពេជ្រ សោភា , កញ្ញា ទេព បូព្រឹក្ស ,លោក នៅ ស៊ីនឿន ,លោក ហ្សូ ណូ ក៏មានវត្តមានរូប លោកផ្ទាល់ផងដែរ ។ ប្រភពពីអ្នកគាំទ្រ តារាសិល្បៈម្នាក់បាន និយាយថា សិល្បករទាំងនោះ មិនបានយកថវិកាពី ឆន សុវណ្ណរាជ ទេ តែវាការជួយគ្នា ទៅវិញទៅមក ខណ:ដែលពួកគេស្រលាញ់ ពេញចិត្តចរឹតរបស់ ឆន សុវណ្ណ ជាងទឹកលុយ។
សិល្បករម្នាក់ បាននិយាយថា បើកុំតែហាងរបស់ ឆន សុវណ្ណរាជ កុំអីមិនថតឲ្យទេ ម្យ៉ាងការថតម៉ូដ ខោអាវគឺ ចំណាយពេលយូរ ដូរសក់ ដូរខោអាវគួរធុញ តែសម្រាប់ ឆន សុវណ្ណរាជ គឺថតឲ្យទាំងពេញចិត្ត មិនមែនទើសទាល់ នោះទេ ព្រោះរាជជាមនុស្សល្អ ។
សម្រាប់អាជីវកម្ម សម្លៀកបំពាក់របស់ ឆន សុវណ្ណរាជ ដំណើរការបាន បីឆ្នាំហើយ ២០១០ ២០១១ ជាឆ្នាំដែលហាងដំណើរការ បានល្អតែ ២០១២ ហាងរាងស្ងាត់បន្ដិច ដោយសារទីផ្សារសម្លៀកកបំពាក់ មានការប្រកួតប្រជែងច្រើន តែសម្រាប់ ២០១៣ ឆន សុវណ្ណរាជ មិនបន្ធូរដៃនោះទេ ទោះជាលោកមមាញឹក ក្នុងអាជីពចម្រៀង ស្ទើររកពេលដកដង្ហើម មិនបានក៏ដោយ ។
ដើមឆ្នាំ ២០១៣នេះ គេសង្កេតឃើញថា អាជីពចម្រៀង លោកមិនបានលោត ខ្ពស់ណាស់ណា តែមិនបាន ស្ងប់ស្ងាត់នោះទេ ខណ:ដែលហង្សមាស សំរុកចេញបទរបស់លោក ជាច្រើនលើទីផ្សារ ព្រោះលោកជាតារា ចម្រៀងសំណព្វចិត្ត ប្រចាំផលិតកម្ម ៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល