មិនគួរអោយជឿ ​៖ 'Palace on wheels' ឬក៏វាំងសិប្បនិម្មិត គឺជារថយន្តទំនើបមួយដែលត្រូវ បានក្រុមអ្នកផលិតអោយឈ្មោះថា EleMMent។ គួរបញ្ជាក់ផងដែរថា រថយន្តដ៏ទំនើបបំផុត មួយនេះ  ត្រូវបានផលិតឡើង ​​​ ដោយក្រុមហ៊ុនផលិតរថយន្តនាំមុខ  របស់ប្រទេសអូស្រ្តាលី MarchiMobile ។

width=444

ជាមួយនឹងគំនិតច្នៃប្រឌិត យ៉ាងប៉ិនប្រសប់ ពីស្នាដៃអ្នកជំនាញនោះ EleMMent ត្រូវបានធ្វើ ឡើងដោយមានប្រវែងបណ្តោយដល់ទៅ ១២ ម៉ែត្រ និងមានគ្រឿងបរិក្ខា  ដែលសុទ្ធសឹងតែ ជាគ្រឿងសង្ហារឹមទំនើប ហើយវាពិតជាដើរតួយ៉ាងសំខាន់ ដូចទៅនឹងភូមិគ្រឹះដូច្នេះដែរ។

width=444

មិនត្រឹមតែមានភាពទាក់ទាញ  នូវការរចនាម៉ូដប៉ុណ្ណោះទេ តែ  EleMMent  ក៏បានធ្វើអោយ ក្រុមមនុស្សភាគច្រើន    មកពីទូទាំងពិភពលោក   មានការចាប់អារម្មណ៍រឹតតែខ្លាំង ផងដែរខណៈពេលដែលវាមានដល់ទៅ  បន្ទប់គេងបែបទាន់សម័យ មីនីបារ ( Mini Bar )  ក៏ដូចជា បានបំពាក់នូវអេក្រង់ទូរទស្សន៍ខ្នាតធំ ទំហំដល់ទៅ ៤០ អ៊ីង និង Sky Lounge ជាដើម។

width=443

មិនត្រឹមតែប៉ុណ្ណោះ     បើតាមប្រភពសារព័ត៌មានដដែល   ក៏បានបញ្ជាក់អោយដឹងបន្ថែមពីលើនេះផងដែរថា    រថយន្តទំនើបមួយគ្រឿងនេះ  គេក៏អាចរកជាវបានផងដែរ  នៅឯទីក្រុងដូបៃ  សហព័ន្ធអារ៉ាប់អេមីរ៉េត  ខណៈពេលដែលវាមានតម្លៃត្រឹមតែ  ២  លានផោន ស្នើនឹង ៣,១៣ លានដុល្លារ ។  ខាងក្រោមនេះ  ជារូបភាពមួយចំនួន  ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖

width=442

width=440

width=439

width=439

width=438

width=435

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily