Jon Bon Jovi បានសំដែងការ មិនពេញចិត្តចំពោះ Justin Bieber ដែលមានចរិក ឈ្លើយនិងមិនចេះគោរព ទស្សនិកជនរបស់ខ្លួន ។
Bon Jovi រិះគន់ដោយបើកចំហរទៅលើ Justin Bieber ដោយសារតែ Justin Bieber តែងតែទៅសំដែង Concert យឺតពេលជានិច្ច ជាក់ស្ដែងថ្មីៗនេះនៅ Dubia និង London ។ Bon Joviនិយាយថា មនុស្សប្រភេទ Justin Bieber តែងតែមានមួយ ក្នុងចំណោមតារាល្បីៗ ទៅតាមសម័យកាលនៃសិល្បះ ។ លោកបន្តថា Justin Bieber មិនគោរពទស្សនិកជនរបស់គេដែលបាន ចំណាយប្រាក់កាស និង ពេលវេលាជាច្រើន ដើម្បីបានចូលទស្សនាការសំដែងរបស់គេឡើយ ។ Bon Jovi និយាយបន្តថា យឺតម្តងយើងអាចលើកលែងអោយបាន តែបើតែងតែយឺតរាល់ដងដូចនេះ ពិតជាមុខក្រាស់ខ្លាំងណាស់ អ្នកទស្សនានឹង មិនមកចូលទស្សនាម្តងទៀតឡើយ ។ ជាចុងក្រោយ Bon Jovi បានជេទៅ Justin Bieber យ៉ាងចាស់ដៃ ដើម្បីអោយព័ត៌មាននេះ លឺទៅដល់គេ ហើយសង្ឃឹមថាគេកែខ្លួន (យើងខ្ញុំសុំមិន ចំលងមកទេ ព្រោះអាចប៉ះពាល់ ដល់អ្នកទស្សនា) ៕

ដោយ ៖ លីលីប្រភព ៖ k14