ទីបំផុតក្រុមហង្សក្រហម Liverpool ដណ្តើមជើងឯកលីកម្តងទៀត បន្ទាប់ពីរង់ចាំអស់រយៈពេល ៣០ ឆ្នាំ។ ប៉ុន្ដែដោយសារវិបត្តិ Covid 19  គេជឿរជាក់ថា ការប្រារព្ធពិធីអបអរនឹងមានភាពខុសគ្នា ដាច់ស្រឡះ ខុសពីពេលមុនៗ។

/

គេនៅចាំបានថា កាលពី ៣០ ឆ្នាំមុន  Liverpool​ បានយកឈ្នះទៅលើក្រុម ​ Queens Park Rangers ​ហើយបានឈ្នះពានលីគ។ ក្រុម​ Anfield ត្រូវបានអ្នកគាំទ្ររបស់ខ្លួន អបអរយ៉ាងណែនតាន់តាប់  តែពេលក្រុមនេះនេះ នឹងពុំអ្នកគាំទ្រ សម្ដែងការអបអរណែនតាន់តាប់ដូចមុនទេ។ មិនតែប៉ុណ្ណោះ កា​រប្រកួតទាំងឡាយ​​ ក៏មិនអនុញ្ញាតអោយអ្នកគាំទ្រ មកទស្សនាផ្ទាល់ផងដែរ។

Gareth Roberts ដែលជាជាសហស្ថាបនិករក្រុមហង្សក្រហម បានប្រាប់រ៉យទ័រថា៖ សម្រាប់ពួកយើងភាគច្រើន​ គឺជាពិធីជប់លៀងមួយ ដែលមានអាយុកាលបីទសវត្សរ៍ក្នុងការបង្កើត ​ដូច្នេះមនុស្សគ្រប់គ្នាមានគំនិតផ្ទាល់ខ្លួនចំពោះអ្វី ដែលពួកគេគ្រោងនឹងធ្វើ ។

អ្នកខ្លះមានបារី cigar ដែលពួកគេនឹងជក់ ឬស្រាសាំប៉ាញមួយដប ឬស្រាដែលពួកគេបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេនឹងគាស់គម្របដើម្បីអបអរ។

សូមរំលឹកផងដែរថា ​ហង្សក្រហម Liverpool នាំមុខ ២០ ពិន្ទុលើក្រុមលេខ ២ Manchester City ដោយនៅសល់ ៨ ប្រកួតទៀត។​ ប្រសិនបើពួកគេផ្តួលក្រុម Crystal Palace នៅផ្ទះនៅថ្ងៃពុធនេះ( ២៤ ឧសភា)ពួកគេអាចនឹងឈ្នះពាននេះនៅថ្ងៃព្រហស្បតិ៍ បើសិន Chelsea យកឈ្នះ ឬ ស្មើ ក្រុមលេខ ២ Manchester City ៕

/

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ channelnewsasia