ជាធម្មតាមនុស្សដែលទៅវះកាត់កែសម្ផស្សព្រោះតែគេគិតថាលែងចង់ឃើញនូវអ្វីដែលជាធម្មជាតិរបស់គេ ហើយផ្លាស់ប្ដូរមករកអ្វីដែលគេគិតថាពេញចិត្ត។ តែនារី ៣ នាក់ខាងក្រោមនេះវិញគឺមានជំនឿចិត្តយ៉ាងមុតមាំក្នុងការវះកាត់កែសម្ផស្សទោះបីជាការវះកាត់កែសម្ផស្សរបស់អ្នកទាំង ៣បណ្ដាលមកពីមូលហេតុប្លែកពីគេបន្តិចក្ដី។១. វះកាត់កែសម្ផស្សព្រោះចង់អោយខ្លួនក្លាយជា Barbie Dollជាធម្មតាមាននារីៗច្រើនណាស់ដែលស្រលាញ់តុក្កតា Barbie ហើយមានខ្លះបានទៅកែសម្ផស្សដើម្បីអោយខ្លួនមានរូបរាងនឹងមុខមាត់ដូចជា Barie ដូច្នោះដែរ។ ឧទាហរណ៍ដូចជាខាងក្រោមនេះគឺ Cindy Jackson ដែលបានចំណាយប្រាក់ ១០០ ០០០ ផោនដើម្បីប្រែរូបមកជា Barbie តាមការវះកាត់កែសម្ផស្ស

/

ហើយខាងក្រោមនេះក៏ដូចគ្នា Sarah Burge អាយុ ៤៩ ឆ្នាំដែលបានចំណាយ ៥០០ ០០០ ផោនដើម្បីប្រែរូបអោយក្លាយជា Barbie ហើយទូទាំងដងខ្លួននិងមុខមាត់របស់នាងត្រូវបានវះកាត់ដើម្បីប្រែកាយទាំងអស់សរុបទៅជាង ១៥០ កន្លែង។

/

ចំណែកនារីខាងក្រោមនេះវិញគឺនាង Hothman Charllote ដែលបានចំណាយជាង ១០ ០០០ផោនក្នុងការកែច្រមុះ សាក់បបូរមាត់ ក៏ដូចជាផ្នែកផ្សេងៗទៀតនៃមុខ និងសក់របស់នាងដើម្បីបានក្លាយជា Barbie ផងដែរ។

/

២. វះកាត់កែសម្ផស្សអោយ មានមុខដូចជាសាហាយរបស់ប្ដីបញ្ហាក្នុងគ្រួសារតែងតែមានជាពិសេសគឺការមានស្រីក្រៅរបស់មនុស្សប្រុសជាប្ដី។ តែជាធម្មតាស្នេហាប្ដីប្រពន្ធមានតែការយល់គ្នាទេទើបប្រសើ។ ប៉ុន្តែមិនមែនសម្រាប់នាង Wang Mai នោះទេនាងបានឆ្លងកាត់ការវះកាត់ ៦ ដងដើម្បីកែសម្ផស្សរបស់នាងអោយដូចទៅនឹងស្រីកំណាន់របស់ប្ដីនាង។ ប្ដីប្រពន្ធពួកគេមានបញ្ហាដោយសារតែប្ដីជាអ្នកជំនួញមិនមានពេលចូលផ្ទះញឹកញ៉ាប់តែបែជាមានស្រីនៅពេលដែលចេញទៅក្រៅទៅវិញ។ ក្រោយពេលដែលនាង Wang Mai ដែលជាប្រពន្ធបានដឹងពីការពិតនោះ នាងបានទៅរកគ្រូពេទ្យដើម្បីទទួល ៦ កាំបិតធ្វើអោយច្រមុះភ្នែកនឹងផ្នែកផ្សេងៗនៃផ្ទែមុខរបស់នាង ក្លាយជាដូចគ្នាបះបិតទៅនឹងស្រីកំណាន់របស់ប្ដី។ តែយ៉ាងណាក្ដីក៏ស្នេហាអ្នកទាំង ២ មិនអាចបន្តបាននោះទេ គ្រួសារមួយនេះបានបញ្ចប់ទៅដោយការលែងលះ។

/

៣. វះកាត់កែសម្ផស្សព្រោះចង់ក្លាយជា តួរក្នុងគំនូរជីវចលធម្មតាគំនូរជីវចល Manga របស់ជប៉ុនគឺសំបូរទៅដោយតួរដែលមានសម្រស់ស្រស់ស្អាតហើយជាទីពេញចិត្តរបស់អ្នកស្នេហាគំនូរជីវចលគ្រប់រូប។ តែសម្រាប់ Jacqueline Koh ជាជនជាតិSingapore នាងមិនត្រឹមតែស្រលាញ់និងចូលចិត្តនោះទេ គឺនាងចង់ក្លាយជាតួរក្នុងភាពយន្តគំនូជីវចលនោះផ្ទាល់តែម្ដងដោយបានចំណាយ ១៣៦ ០០០ ដុល្លាអាមេរិកក្នុងការវះកាត់កែសម្ផស្សដើម្បីអោយបានក្លាយជាតុក្កតាដែលនាងស្រលាញ់។

/

ទោះបីជានាងកើតមកជានារីដែលសានសម្រស់ស្អាតស្រាប់ហើយក៏ដោយក៏មិនមានអ្វីអាចឃាត់ចិត្តរបស់នាងបានដែរ។ នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្ស ១០ ដងដើម្បីកែប្រែមាត់ច្រមុះកែភ្នែកអោយធំជាងមុន និងកែចង្កា។

/

មិនត្រឹមតែចំណាយប្រាក់ក្នុងការវះកាត់នោះទេ នាងត្រូវចំណាយ ១០០០$ ក្នុងមួយខែដើម្បីចាក់Botox រៀងរាល់ ៦ ខែម្ដងនិង ១០០$ ដើម្បីថែរក្សាស្បែករៀងរាល់ខែ។

/

ដោយ៖ ម៉ូនីកាប្រភពពី៖ K14