ភ្នំពេញ៖ ជារឿងមួយធម្មតាទៅហើយ សម្រាប់តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ដែលតែងតែរក្សាសុវត្ថិភាព ផ្ទាល់រៀងរាល់ពេល ដែលនាង ស្ថិតក្នុងការប្រគំតន្រ្តី នៅទីសាធារណៈនានា ព្រោះនាងតែងតែចោមរោម ទៅដោយមនុស្សម្នាជាច្រើន ពិសេសពេលនាងចុះ ពីឆាកតន្ត្រី ដើម្បីសុំនាងថតរូប នឹងចង់ឃើញនាងឲ្យបានជិត ដោយសារនាងជា តារាល្បីល្បាញ លំដាប់កំពូល ។ ដូចនេះអ្នកណាក៏ចង់ឃើញ រូបភាពពិតដែរ ថានាងមាន សម្រស់ស្អាតប៉ុណ្ណា ។ កន្លងមកពួកគេឃើញនាង តាមតែបទចម្រៀង កាយវិកាប៉ុណ្ណោះ ។
ដោយសារការរក្សា សុវត្ថិភាពរបស់នាង ខ្ពស់ពេក ប្រៀបបីដូចជាមន្រ្តី មានឋានៈធំក្នុងក្រសួង ឬស្ថាប័នណាមួយនោះ ក៏ក្លាយជាការរិះគន់មិនសំចៃ ដៃពីមហាជនទូទៅ ដែលគេមិនបានឃើញនាង កែប្រែទំលាប់នោះចោលទេ ។ បែរជាបង្កើនកង ការពារបន្ថែមទៀត ដោយមិនបាន ខ្វល់ពីសម្ដីរិះគន់ឡើយ ។ នៅក្នុងការប្រគំ តន្ត្រីរបស់ក្រុមហ៊ុន កូកាកូឡា នៅទីក្រុងកោះពេជ្រ កន្លងទៅនេះ គេសង្កេតឃើញវត្តមាន តារាចម្រៀងជាច្រើន មកពីផលិតកម្មផ្សេងៗ ចូលរួមដើម្បីបញ្ចប់ការប្រគំតន្ត្រី កូកាកូឡាប្រចាំ ឆ្នាំ២០១៣។
អ្វីដែលមហាជន ដែលចូលរួមទស្សនាផ្ទាល់ចាប់អារម្មណ៍ជាងគេគឺ តារាចម្រៀង ឱក សុគន្ធកញ្ញា ព្រោះរាល់ពេលដែលនាង ឡើកលើឆាកតន្ត្រី ទស្សនិកជនបានស្រែក ហ៊ោកញ្រ្ជៀវ អស់សំឡេងឭដើម្បីបញ្ជាក់ពីទំហំ នៃការស្រលាញ់គាំទ្រ លើរូបនាង ។ដែលផ្ទុយពីតារាចម្រៀងដ៏ទៃ មានការគាំទ្រកម្រិតល្មម មិនសូវខ្លាំងដូចនាងនោះទេ ។ ពេលនាងចុះពីឆាកភ្លាម ក្រុមការងារ របស់កូកាកូឡា បានសុំនាងថតប្រហែលបីបួនប៉ុស្ដិ៍ រួចនាងក៏ត្រូវបានសន្តិសុខផ្ទាល់ខ្លួន នាំចូលរថយន្ត ។ ក្រៅពីសន្តិសុខផ្ទាល់ខ្លួន នាងក៏បានហែរហម ដោយកងរាជអាវុធហត្ថ ជាច្រើននាក់ទៀត ព្រោះហ្វូងមនុស្ស ជាច្រើន កំពុងតែចោមរោមនាង ក៏ដូចជារថយន្តរបស់នាង ។
Looking TODAY មិនអាចសុំកញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីខ្លាំងនេះ សម្ភាសន៍បានទេ ដោយសារតែនាងមាន ការនឿយហត់ក្នុងការរាំ និងច្រៀង ព្រោះទើបចុះពីឆាកតន្រ្តី។ អ្នកគាំទ្រនាងម្នាក់ និយាយប្រាប់ថា តាមពិតគេមិនមានការអន់ចិត្តនឹង សុគន្ធកញ្ញា ទេ ព្រោះយល់ថា បើសិនជា នាងសុគន្ធកញ្ញា មិនធ្វើបែបនេះ ក៏ពិបាកដែរ ព្រោះមនុស្សមិនមែនតិចទេ ដែលចោមរោមនាង ។ ម្យ៉ាងខ្លាចមានបញ្ហាកើតឡើង ដូចអាចឲ្យ កញ្ញា កើតខ្យល់គ ព្រោះមនុស្សច្រើន មិនគ្មានខ្យល់គ្រប់គ្រាន់ ។ បើមានបញ្ហាក្រោយ ពេលបញ្ចប់ការ ប្រគំតន្ត្រីមិនអីទេ តែបើ ពាក់កណ្ដាលកម្មវិធី ច្បាស់ជាវីវរមិនខាន មិនដឹងដោះស្រាយយ៉ាងម៉េចទេ ដូចនេះការពារប្រសើរ ជាងព្យាបាល ។
ពេលធម្មតា សុគន្ធកញ្ញា មិនសូវខ្វាយខ្វល់រឿង សុវត្ថិភាពនេះទេ ជួលកាលគេឃើញនាង បើកឡានម្នាក់ឯង គ្មានសន្តិសុខឯណា គឺសាមញ្ញ បំផុត ។ ជួនកាលក៏បារម្ភ ពីសុវត្ថិភាពនាង ឱក សុគន្ធកញ្ញា ដែរ ព្រោះដូចជាពិបាកទប់ហ្វូងមនុស្ស ដែលចោមរោម ។ សំណាងដែរព្រោះនាង សុគន្ធ កញ្ញា មិនដែលជួបបញ្ហា ដោយសារតែមនុស្ស ចោមរោមច្រើនពេក នោះទេ ។ ឱក សុគន្ធកញ្ញា ទើបតែបញ្ចប់ព្រឹត្តិការណ៍ សង្គមមួយ គឺការសាងសង់យុវជន ដែលរៀបចំដោយ អង្គការលំនៅស្ថានពិភពលោកដែលក្នុងកម្មវិធីនោះ មានវត្តមានកំលោះសង្ហា ឆន សុវណ្ណារាជ ផងដែរ៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល