ក្នុងខណៈពេលដែលបុរសប្រមឹកម្នាក់ កុំពុងអង្គុយផឹកស្រានៅក្នុងហាងអាហារមួយកន្លែង ទូរទស្សន៍ក៏បានចាក់ផ្សាយរូបភាពពត៌មានពីស្ត្រីម្នាក់ កុំពុងចង់ធ្វើអត្តឃាតលោតទម្លាក់ខ្លួនពីអាគារ៥ជាន់។ អ្នករត់តុ ម្នាក់ឃើញដូច្នេះក៏បបួលបុរសប្រមឹកភ្នាក់គ្នាពីហេតុការណ៍នេះ ឡើង៖ អ្នករត់តុ៖ ពូហ៊ានភ្នាល់ជាមួយខ្ញុំទេថា ស្ត្រីម្នាក់នោះហ៊ាន លោតទម្លាក់ ពីអាគារដ៏ខ្ពស់នោះទេ? ខ្ញុំថាហ៊ាន បើពូចង់ភ្នាល់ខ្ញុំដាក់ ៥ដុល្លា ។
បុរសប្រមឹក៖ ល្អ! ខ្ញុំថាមិនហ៊ានទេ! អឹចឹងយល់ព្រម ខ្ញុំដាក់ ៥ដុល្លាចុះ ។ បន្ទាប់មក រូបភាពក្នុងទូរទស្សន៍ស្ត្រីម្នាក់នោះបានលោតចុះពី អគារដ៏ខ្ពស់នោះពិតមែន។ បុរសប្រមឹកឃើញថាខ្លួនចាញ់ក៏ដកលុយ ៥ដុល្លាពីហោប៉ៅទៅអោយអ្នកបម្រើតុ ។ អ្នករត់តុ៖ សុំទោសខ្ញុំមិនយកទេ ព្រោះតាមពិតខ្ញុំបានមើលពត៌មាននេះម្តង ហើយកាលពីល្ងាចមិញ និងឃើញថាស្ត្រីម្នាក់នោះលោតសម្លាប់ខ្លួនចុះមកមែន ។ បុរសប្រមឹក៖អត់បានទេ ត្រូវតែយក ព្រោះកាលពីល្ងាចមិញ ខ្ញុំក៏បានមើលពត៌មាននេះដូចគ្នាដែរ ប៉ុន្តែខ្ញុំមិននឹកស្មានថា ស្ត្រីម្នាក់នេះល្ងង់ដល់ថ្នាក់ លោតសម្លាប់ខ្លួនជាលើកទី ២ម្តងទៀតដូច្នេះសោះ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke