កាបូបប្រណិតព័ណ៌ក្រហម ដែលត្រូវបានធ្វើឡើងពីស្បែកក្រពើ ដ៏ស្រស់ស្អាត កំពុងក្លាយជាផលិតផលដែលកំពុងត្រូវបានគេតាមរក ច្រើនបំផុត។

width=463

ក្រោយពីត្រូវបានតារាល្បីឈ្មោះ Christina Hendricks និង Heidi Klum ធ្វើការឡង់សេ ដោយប្រយោល ប្រភេទកាបូបប្រណិតរបស់​ក្រុមហ៊ុន Farbod Barsum ត្រូវបានស្រីស្អាតជាច្រើនស្វែងរកទិញជាបន្ដបន្ទាប់។

width=473

កាបូប ម៉ាក Farbod Barsum ដែលត្រូវបានធ្វើឡើងដោយដៃនេះ ត្រូវបានប្រៀបធៀបជាមួយនឹងផលិតផលរបស់យីហោ Hermes ដែលជាក្រុមហ៊ុនផលិតកាបូបល្បីឈ្មោះបំផុត(ក្រុមហ៊ុន Hermes នេះ មានផលិតកាបូប Birkin មានស្រោបមាស និងដាំពេជ្រ កាបូប birkin មានតម្លៃ ១,៩លានដុល្លារ និងកាបូបស្ពាយ Passe Guide ជាដើម)។ ចំណែកឯ ក្រុមហ៊ុន Farbod Barsum ​ក៏មានផលិតកាបូបស្រស់ស្អាតជាច្រើនប្រភេទ ក្នុងនោះមានកាបូប Mona ធ្វើពីស្បែកក្រពើ ដែលមានសភាពទន់ និងមានតម្លៃ ៣១,៩៨០ដុល្លារអាមេរិក។

width=479

ក្រៅពីការផលិតកាបូបប្រភេទស្ពាយ ដូចជា Empress, Candis និង Mona ក្រុមហ៊ុន Farbod Barsum នេះ ក៏ថែមទាំងផ្គត់ផ្គង់គ្រឿងសំអាង និងសម្ភារៈមួយចំនួន ដូចជា កាបូបដៃសម្រាប់បុរស និងសម្រាប់ស្រ្ដី បន្ដោងសោ ខ្សែក្រវាត់ ប៊ិចសម្រាប់អ្នកមានផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព​ ៖ LD