ពស់ក្បាលពីរដ៏ចម្លែកមួយក្បាល ត្រូវបានគ្រួសារ  Logan នៅ Carolina សហរដ្ឋអាមេរិចបានជួបប្រទះកាលពីរបីសប្តាហ៍មុន។ ជាធម្មតា សត្វដែលមានក្បាលពីរ ក្បាលទាំងពីររបស់វាតែងតែនៅស្របទន្ទឹមគ្នា ប៉ុន្តែពស់ក្បាលពីរនេះបែរជាមានក្បាលពីរ នៅពីរផ្នែកផ្សេងគ្នាវិញ ពោលគឺគ្មានកន្ទុយទេ កន្ទុយរបស់វាក៏ជាក្បាលដែរ។

ហេតុដូច្នេះហើយ កូនពស់មួយនេះត្រូវផ្លាស់ប្តូរចលនាតាមការបញ្ជាពីក្បាលដែលខ្លាំងជាង។ ក្បាលទាំងពីររបស់កូនពស់នេះ សុទ្ធតែមានភ្នែកពីរ និងអណ្តាត។ សព្វថ្ងៃវាត្រូវបានគ្រូសារ Logan ចិញ្ចឹមហើយក្មេងៗក្នុងគ្រួសារនេះចូលចិត្តសត្វពស់នេះណាស់។ ពួកគេទុកវា ជាសត្វជាទីស្រលាញ់ និងតែងតែនាំយកទៅបង្អួតមិត្តភក្តិជានិច្ច។

កូនពស់ក្បាលពីរ ដែលគ្មានគ្មានកន្ទុយ នៅ Carolina សហរដ្ឋអាមេរិច

មជ្ឈមណ្ឌលជីវសាស្រ្តមួយនៅក្បែរសាលា Ware Shoals បានឲ្យដឹងថា សត្វពស់នេះ ជាប្រភេទពស់ Virginia Striatula។ កូនពស់នេះមិនមានពិសទេ ហើយវាក៏មិនបង្កគ្រោះថ្នាក់អ្វីដល់មនុស្សដែរ។ ចំណីអាហារប្រចាំថ្ងៃរបស់វាគឺ សត្វដង្កូវ និងសត្វល្អិតផ្សេងៗទៀត។

ស្រី្ត Tina Stewart ម្តាយរបស់ក្មេងៗទាំងនោះបានឲ្យដឹងថាៈ “កូនពស់នេះមានក្បាលមួយធំជាងក្បាលមួយទៀត ដូច្នេះចលនាផ្លាស់ប្តូរវាតែងតែទៅតាមក្បាលដែលធំជាង។ ទោះបីដូច្នេះ ខ្លួនរបស់វានៅតែទទួលការគ្រប់គ្រងពីក្បាលទាំងពីរដដែល”៕

/

/

 

ដោយ៖ សិលាប្រភព៖ k14