ក្រុមហ៊ុនទូរស័ព្ទ ដាណឺម៉ាក Lumigon ទើបតែបានឧទ្ទេសនាមផលិតផលថ្មី ដែលមានឈ្មោះថា T2 HD។ នេះគឺជាស្មាតហ្វូនលំដាប់ខ្ពស់ សម្រាប់អតិថិជនជាអ្នកមាន ព្រោះវាមានរចនាប្រណិត រឹងមាំ ដោយសារប្រើប្រាស់ដែកមិនច្រេះ រួមនឹងគ្រោង ធ្វើអំពីលោហធាតុ មានលក្ខណៈស្ដើង ត្រឹមតែ 8,5mm ។

width=505

T2 HD មានអេក្រង់ 4,3 inch រីសូលូសឹន 720 pixel ត្រូវបានគ្របដណ្ដប់ដោយស្រទាប់កញ្ចក់ Gorilla Glass 3 ។ ក្រៅពីនេះ T2 HD ក៏អនុញ្ញាតឱ្យអូសបញ្ជាលើអេក្រង់ ដោយប្រើស្រោមដៃ និងទប់ទល់នឹងការជ្រាបទឹក តាមស្ដង់ដា IP58 ។ T2 HD មានភ្ជាប់មកមួយនូវកាសស្ដាប់ Hi-Fi ផ្ដល់សម្លេងច្បាស់ និងមានរូបរាង ដូចគ្រីស្តាល់។

width=505

រចនាសម្ព័ន្ធផ្នែករឹង មិនមែនជាអទិភាពរបស់ម៉ាស៊ីននេះ។    Lumigon T2 HD បំពាក់ប្រូសេសឺរ Snapdragon កម្រិត 1.7GHz , RAM 2GB , ថ្ម 1.700mAh ។ កាមេរ៉ាក្រោយ 13 megapixel និងកាមេរ៉ាមុខ 2,4 megapixel អាចថតវីដេអូ Full HD ។   Lumigon T2 HD មានបំពាក់ភ្លើង flash សម្រាប់កាមេរ៉ាមុខផងដែរ។

width=456

width=465

ប៉ុន្ដែ ចំណុចពិសេសរបស់ Lumigon T2 HD នោះគឺ អង្គចងចាំក្នុងម៉ាស៊ីន ឡើងដល់ 128GB ។ ទន្ទឹមនឹងនេះ   ស្មាតហ្វូន របស់ Lumigon   ក៏អាចភ្ជាប់កម្មវិធីសាមញ្ញពេញលេញ ដូចជា LTE, Bluetooth and WiFi, GPS, NFC, IR-blaster ។ល។   T2 HD ដំណើរការដោយ   Android 4.4 KitKat ថ្មីបំផុត ហើយនឹងត្រូវបានដាក់លក់ នៅត្រីមាសទី ២ ឆ្នាំនេះ ក្នុងតម្លៃ ៧៥០អឺរ៉ូ/គ្រឿង (ប្រហែល ១០៣០ដុល្លារអាមេរិក)។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Slashgear