បើតាមសេចក្តីរាយការណ៍របស់ TMZ បានចុះផ្សាយប្រាប់ថា កាលពីម្សិលមិញ កូនប្រុសអាយុ៥ ឆ្នាំរបស់ Usher បានជួបគ្រោះថ្នាក់ នៅក្នុងអាងទឹក ប៊ីសតែនឹងបាត់បង់ជីវិតទៅហើយ ។កូនប្រុសរបស់តារាចំរៀងដ៏ល្បី Usher បានជួបគ្រោះថ្នាក់ ក្នុងអាងហែលទឹក នៅផ្ទះរបស់គាត់ក្នុងរដ្ឋ Atlanta កាលពីវេលាម៉ោង ២ រសៀលម៉ោងនៅអាមេរិច ។
មុនពេលកើតហេតុ Usher Raymond V ដែលជាកូនរបស់ Usher បានចុះទៅលេងក្នុងអាងទឹកជាមួយនិងមីងរបស់ខ្លួន អ្នកស្រី Rena Oden ។ ស្រាប់តែ Raymond V បានឃើញថា របស់លេងខ្លួន បានធ្លាក់ចូលទៅក្នុង លូបង្ហូរទឹក ហើយក៏បានមុជចុះទៅយក តែជាប់ដៃក្នុងប្រហោងលូនោះតែម្តង ។ មីងរបស់គេឃើញដូចនេះ ក៏បានមុជចុះទៅជួយដែរ តែមិនអាចទាញដៃរបស់ Raymondចេញមកទេ រហូតដល់សន្តិសុខ ២ នាក់របស់ Usher ហក់ចុះទៅជួយ ទើបអាចយកដៃចេញពីលូបង្ហូរទឹកនោះបាន ។
Usher មិនបាននៅកន្លែងកើតហេតុឡើយ តែគ្រាន់តែដឹងលឺដំណឹងនេះភ្លាម ក៏ប្រញាប់ប្រញល់ទៅកាន់មន្ទីរពេទ្យ ដែល Raymond V សំរាកសង្គ្រោះបង្ទាន់ផងដែរ ។ តាមដឹណឹងចុងក្រោយបានអោយដឹងថា Usher Raymond V បានឆ្លងផុតពីគ្រោះថ្នាក់ ដោយសារលង់ទឹក ហើយក៏កំពុងសំរាកព្យាបាលបន្ត ៕
ដោយ ៖ លីលីប្រភព ៖ tmz