បុរសម្នាក់ដែលធ្វើការផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ បានសម្រេចចិត្តជួលនារីម្នាក់ដើម្បីអោយមកបំពេញការងារពិសេសមួយសម្រាប់ខ្លួន នោះគឺការទះកំផ្លៀងដើម្បីអោយមានស្មារតីល្អ។
បុរសចម្លែកដែលញៀននឹងកុំព្យូទ័រនេះ មានឈ្មោះថា Maneesh Sethi។ ដោយសារតែការញៀននឹងការងារដែលទាក់ទិននឹងកុំព្យូទ័ររបស់គាត់ មានកម្រឹតខ្លាំងក្លាយ ទើបគាត់បានសម្រេចចិត្តធ្វើបែបនេះ។
ដើម្បីស្វែងរកអ្នកធ្វើការងារនេះ គឺមិនមែនជារឿងងាយស្រួលនោះឡើយ គាត់ត្រូវស្វែងរកនៅតាមបណ្ដាញអ៊ីនធើរណែតអស់មួយរយៈពេលយ៉ាងយូរ។ ចុងក្រោយ គាត់ក៏រកបានមនុស្សពិសេសនេះ។ នាងមិនត្រឹមតែបានទះកំផ្លៀងនោះទេ តែថែមទាំងទទួលបានប្រាក់ខែ ៨ដុល្លារក្នុងមួយម៉ោងពីអ្នកដែលត្រូវខ្លួនវាយថែមទៀតផង៕

ដោយ ៖ ពិសីប្រភព ៖ k14