រណ្តៅសិប្បនិម្មិតមួយនៅសមុទ្រខ្សាច់ Karakum, Turkmenistan បានមានអណ្តាតភ្លើងឆេះអស់រយៈពេលពេញ៤០ឆ្នាំហើយ និងត្រូវបានអ្នករស់នៅទីនោះដាក់ឈ្មោះរណ្តៅនោះថា ច្រកទ្វារទៅកាន់ឋាននរក។

ពេលក្រលេកមើលដំបូង វាហាក់ដូចជាឈុតក្នុងភាពយន្តវិទ្យាសាស្រ្តបែបប្រមើស្រមៃ ប៉ុន្តែរណ្តៅដ៏ធំនេះគឺមានពិត តាមរយះអ្នកភូមិសាស្រ្តសូវៀត(រុស្ស៊ី) ជាអ្នកបង្កើតឡើង។ នៅឆ្នាំ១៩៧១ ពួកគេបានទៅដល់ទីនោះ ហើយបានដឹងថាផ្នែកខាងក្រោមនៃផ្ទៃដីមានហ្គាសធម្មជាតិយ៉ាងច្រើន។ ថ្ងៃមួយ ស្រាប់តែមានការបាក់ដី ហើយបង្កើតបានជារណ្តៅមួយដែលមានអង្កត់ផ្ចិតទំហំ ៧០ម៉ែត្រ។

/

រណ្តៅនរកឆេះនៅវាលខ្សាច់ Karakum

ដោយខ្លាចរណ្តៅអាចនឹងលេចចេញជាឧស្ម័នពុល ក្រុមអ្នកភូមិសាស្រ្តបានសំរេចចិត្តយកភ្លើងដុតឲ្យឆេះ។ ពេលនោះ ក្រុមអ្នកភូមិសាស្រ្តទាំងនោះគិតថា វាឆេះតែក្នុងរយះពេលពីរបីថ្ងៃប៉ុណ្ណោះ តែដោយមានហ្គាសច្រើនពេក បានធ្វើឲ្យរណ្តៅនោះមានអណ្តាតភ្លើងឆេះរហូតមកដល់សព្វថ្ងៃនេះ។

កាលពីខែមេសាឆ្នាំ២០១០ ប្រធានាធិបតី Turkmenistan, លោក Gurbanguly Berdimuhamedowបានទៅទស្សនានៅទីនោះ ហើយក៏បានចេញបទបញ្ជាឲ្យពន្លត់ភ្លើងនោះ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញមានដំណោះស្រាយអ្វីឡើយ៕

/

/

/

/

/

/

/

Clip រណ្តៅមានអណ្តាតភ្លើងឆេះអស់រយះពេល៤០ឆ្នាំហើយ

ដោយ៖ សិលាប្រភព៖ zing