កំពូលតារាចម្រៀង Baby Justin Bieber ក្រោយពេលដែលបានធ្វើអោយខ្លួនឯងអាមាស់មុខលើឆាកប្រគុំតន្រ្តីដោយសារចាក់បញ្ឆែវកាលពីពេលថ្មីៗនេះមកនោះ គេបានប្រគុំតន្ត្រី ២ ឆាកផ្សេងទៀតដោយមានការរៀបចំយ៉ាងឡូយ ដើម្បីលើកមុខមាត់ឡើងវិញ។ដោយឆាកទី ១ គេបានធ្វើការសម្ដែងដោយមានការដើរច្រៀងកាត់ភ្លើងដែលនាំអោយមានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងការប្រគុំតន្រ្តីចុងក្រោយនៅ Oakland គេបានរៀបចំខ្លួនជាទេពអប្ស Angel ដោយបានពាក់ស្លាបហោះចុះពីលើឆាកមកហើយស្លាបរបស់គេនោះគឺត្រូវបានរចនា ឡើងពីឧបករណ៍ភ្លេងដូចជា ឆាប ខ្ទង់ព្យាណួ ហ្គីតា និងបាស់ជាដើម៕



ដោយ៖ ម៉ូកាប្រភពពី៖ K14