មានរឿងចម្លែកមួយបានកើតឡើង នៅឯសាធារណរដ្ឋឆែក ខណៈពេលដែលមាននារីអាយុ២១ ឆ្នាំម្នាក់បានឡើងលើបង្គោលភ្លើង។

នារីមា្នក់នោះ បានឡើងតោងបង្គោល ដែលមានកំពស់ដល់ទៅ ៤០ ហ្វឺត ពីផ្ទៃដីហើយនាងឡើងលើនោះក្នុងគោលបំណងយោងខ្លួននាងឆ្លងកាត់ទន្លេ Morava  នៅក្នុងទ្វីបអឺរ៉ុបនេះ។ 

width=461

បើតាមរបាយការណ៍  បានអោយដឹងថា   ក្រុមភា្នក់ងារប៉ូលីសបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងជួយធ្វើអន្តរាគមន៏ ហើយបានចំណាយពេលដល់ទៅ ២ ម៉ោង ដើម្បីបញ្ជុះបញ្ជូលអោយនារីរូបនោះចុះមកក្រោមវិញ។

width=465

មន្រ្តីប៉ូលីសម្នាក់មានឈ្មោះ Jan Macalikova បាននិយាយថា ៖ វាគឺជារឿងអាក្រក់មួយដែលបានកើតឡើង    ស្របពេលដែលនាងបានធ្វើបែបនេះ   ដោយសារតែឥទ្ធិពលគ្រឿងញៀន ហើយនាងមានគោលបំណងឆ្លងកាត់ទន្លេនោះ  ដោយឡើងតោងបង្គោលខ្សែភ្លើងនេះឯង។

width=467                ក្រុមមន្រ្តីប៉ូលីសព្យាយាមជួយសង្រ្គោះនារីវ័យ ២១ ឆ្នាំរូបនោះ

មន្រ្តីប៉ូលីសម្នាក់នេះក៏បានបញ្ជាក់ផងដែរថា នារីនេះពិតជាមានសំណាងណាស់ ខណៈពេលដែលគេបានឡើងតោងបង្គោលភ្លើង   ក្រោយមកមិនបណ្តាលដល់ថ្នាក់បាត់បង់ជីវិតនោះទេក៏ដោយសារតែក្រុមមន្រ្តីប៉ូលីសបានចុះធ្វើអន្តរាគមន៏ភា្លមៗ។

គួរបញ្ជាក់ផងដែរថា នេះហើយជាមូលហេតុដែលបណ្តាលមកពីគ្រឿងញៀន ដូច្នេះ​   ខណៈពេលនេះទំព័រ Camnews សូមណែនាំ ក៏ដូចជាផ្តល់នូវដំបូន្មានខ្លះៗ ដល់យុវវ័យទាំងអស់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងគ្រឿងស្រវឹង គួរយកពេលវេលាមានតម្លៃទាំងនោះមកធ្វើអ្វីដែលជាផលប្រយោជន៏សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទើបជាការល្អប្រសើរ៕

ដោយ ៖ មង្គលប្រភព ៖ redalertlive