ថ្ងៃប្រលងឆមាសកំពុងតែដំណើរការ សិស្សទាំងឡាយនាំគ្នាធ្វើយ៉ាង ស្ងៀមស្ងាត់ និងយកចិត្តទុកដាក់ប្រលង ប៉ុន្តែ មានសិស្សម្នាក់ លួចមើលគេជិតមិត្តរួមថ្នាក់ រហូត លោកគ្រូឃើញ ក៏និយាយ ទៅកាន់សិស្សម្នាក់នោះថា៖
លោកគ្រូ៖ នែ៎ប្អូន! ប្អូនឯង លួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូ ដកពន្ទុណា៎! សិស្ស៖ បាទលោកគ្រូ! ខ្ញុំសុំទោស! ការពិតខ្ញុំ ក៏មិនចង់ មើលគេច្រើនដងដែរ តែខ្ញុំត្រូវលួចមើលគេ ច្រើនដងនោះ ក៏ព្រោះតែ គេនោះសរសេរអក្សរខ្វៀកពេក ខ្ញុំមើលមិនច្បាស់ទេណា លោកគ្រូ..!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke