HTC One E8 ត្រូវបានបំពាក់ផ្នែករឹង ស្រដៀងទៅនឹងកំពូលស្មាតហ្វូន M8 មុននេះ របស់ HTC ប៉ុន្ដែ កំណែ One E8 បែរជាប្រើប្រាស់សម្បកជ័រ និងប្រើស៊ីម ២។

HTC One E8 បច្ចុប្បន្ន កំពុងត្រូវបានចែកចាយដោយក្រុមហ៊ុនអ៊ីនធឺរណែតចិន China Mobile ហើយវាកំពុងត្រូវបានដាក់លក់ ទូទាំងប្រទេសចិន។ ប្រការដែល HTC One E8 ត្រូវបានគេគាំទ្រច្រើននៅប្រទេស​ចិន បែបនេះ ក៏វាមិនមែនជារឿងចម្លែកនោះដែរ ដោយសារតែ តាំងពីរូប​រាង រហូតដល់ផ្នែករឹង គឺដូចទៅនឹងកំពូលស្មាតហ្វូន HTC One M8 ដែលបានបង្ហាញខ្លួនប៉ុន្មានខែមុននេះ។

ស្មាតហ្វូន HTC One E8 បំពាក់ CPU Qualcomm Snapdragon 801 quad-core 2,5 GHz , RAM 2 GB, ឈីបក្រាហ្វិក Adreno 330 ។ One E8 ប្រើប្រាស់កាមេរ៉ាក្រោយ 13 MP, កាមេរ៉ាមុខ 5 MP, ថ្មមានថាមពល 2.600 mAh។ HTC One E8 មានអង្គចងចាំក្នុង 16 GB មានរន្ធ microSD និងអាចបន្ថែមដល់ទៅ 128 GB ។

ខាងក្រោម គឺជាបណ្ដារូបថតមួយចំនួន ស្ដីអំពីស្មាតហ្វូនកំណែថ្មីរបស់ HTC One M8 គឺ HTC One E8 ៖

/

width=445

/

//

/

/

ព័ត៌មានអំពីគ្រឿងម៉ាស៊ីនមួយចំនួន របស់ HTC One E8 ៖•    ប្រព័ន្ធប្រតិបត្តិ Android 4.4 (KitKat)•    SIM ៖ 2 SIM•    CPU ៖ Qualcomm Snapdragon 801, 4-core 2,5 GHz•    កាមេរ៉ា ៖ 13 MP អាចថតវីដេអូ FullHD 1080p@30fps•    Ram ៖ 2 GB•    អង្គចងចាំក្នុងម៉ាស៊ីន ៖ 16 GB•    ថាមពលថ្ម ៖ 2.600 mAh•    តម្លៃប្រហែល ៖ ៤៥៦ដុល្លារអាមេរិក

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/tech