ខ្សែការពារឆ្វេងរបស់ក្រុមជំរើសអេស្បាញ បានបង្ហាញមុខជាផ្លូវការនៅលើពហុកីឡាដ្ឋានNou Camp របស់ Barca កាលពីថ្ងៃទី០៥/០៧។
ព័ត៌មានពីការទិញកីឡាករ Jordi Alba មកលេងនៅ Barca បានលេចលឺយូរដែរហើយ ប៉ុន្តែត្រូវ រង់ចាំរហូតដល់ថ្ងៃទី០៥/០៧ ទើបកិច្ចសន្យារវាងកីឡាកររូបនេះ និងក្លឹប Barca ចូលជាផ្លូវការ។ Alba បានឆ្លងផុតការពិនិត្យសុខភាព និងបានចុះហត្ថលេខាកិច្ចសន្យាលេងឲ្យក្លឹបរហូតដល់ឆ្នាំ ២០១៧ ជាមួយតំលៃនៃការទិញ ១៤លានអឺរ៉ូ។
Barca ដាក់ក្តីសង្ឃឹមយ៉ាងច្រើនទៅលើ Alba
តំលៃជួលនៃកិច្ចសន្យារបស់កីឡាករវ័យ២៣ឆ្នាំរូបនេះនៅ Nou Camp គឺ៩០លានអឺរ៉ូ។ នៅក្នុងការ បង្ហាញមុខដែលមានអ្នកកាសែតជាច្រើនចូលរួម Alba បាននិយាយថា: “ពិតជាអស្ចារ្យខ្លាំងណាស់ ដែលបានត្រលប់មកផ្ទះវិញ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះអ្នកគាំទ្រដែលបានមកទីនេះទទួល ស្វាគមន៏ខ្ញុំ ហើយសង្ឃឹមថាអ្នកទាំងអស់នៅតែបន្តការគាំទ្រខ្ញុំទៅថ្ងៃខាងមុខទៀត។ នេះជាឱកាសដ៏អស្ចារ្យមួយ។ ខ្ញុំកំពុងតែស្ថិតនៅក្នុងក្លឹបដែលល្អបំផុតនៅលើពិភពលោក សំបូរទៅដោយកីឡាករឆ្នើមៗ។ ការដែលបាបលេងបាល់នៅក្បែរ Messi នឹងជួយឲ្យខ្ញុំមានការរីកចំរើនថែមទៀត”។






ដោយ៖ សិលាប្រភព៖ 24h