ក្មេងប្រុសតូចអាយុ ២ឆ្នាំម្នាក់រស់នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ទើបតែត្រូវបានឪពុកម្តាយកាត់សក់ដោយលេងម៉ូដយករូប Logo របស់ Apple ។

អ្នកជិតខាងមួយចំនួនបាននិយាយថា ម៉ូដសក់នេះចម្លែក និងមិនល្អនោះទេ ប៉ុន្តែមនុស្សភាគច្រើនបានយល់ឃើញថា វាគួរឲ្យស្រលាញ់។ ឪពុកម្តាយក្មេងប្រុសនេះបាននិយាយថា ដំណើរការនៃការកាត់សក់នេះមានភាពងាយស្រួល ដោយប្រើឧបករណ៍ជំនាញដែលត្រូវបានប្រើក្នុងពេលកោរសក់។

/

កំពូលអ្នកគាំទ្រផលិតផល Apple

ក្រុមអ្នកជំនាញជាច្រើនដែលបានយល់ដឹងពីច្បាប់ មានការព្រួយបារម្ភថា Apple អាចនឹងធ្វើការប្តឹងគ្រួសារខាងលើនេះដែលមានចេតនាប្រើប្រាស់រូប logo របស់ខ្លួនដោយមិនទាន់បានសុំច្បាប់ត្រឹមត្រូវ។ ជាក់ស្តែង ក្រុមហ៊ុន Apple មិនចង់ធ្វើឲ្យមានរឿងច្រើននៅចំពោះមុខចរន្តគាំទ្រដ៏ខ្លាំងក្លានៅលើទឹកដីដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនេះឡើយ៕

/

/

width=499

ដោយ៖ សិលាប្រភព៖ k14