ប្លែកៗ៖ នៅពេលដែលគេឃើញរូបភាព នៃបុរសម្នាក់ បានប្រឹងយកដៃ ប្រដាប់ដោយកាំបិតលូកតាមស្រកីត្រី ខណៈដែលខ្លួន បាននៅក្នុងពោះត្រីឆ្លាម ហើយប្រឹងបម្រះខ្លួននោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង។

អ្វីដែលជាការពិតនោះ គឺត្រីឆ្លាម បានងាប់បាត់ទៅហើយ ដោយវា ត្រូវបានសម្លាប់ដោយអ្នកនេសាទម្នាក់ ដែលគេមិនបានបញ្ចេញឈ្មោះ។បុរសនោះ បានចូលទៅក្នុងពោះត្រីឆ្លាម ហើយបានយកកាំបិតចាក់ត្រីនោះ ដែលធ្វើដូចខ្លួនជាមនុស្សពូកែ ស្របពេលត្រីឆ្លាមលេបចូលពោះហើយអាចមានកម្លាំង បម្រះទៀត។


អ្វីដែលកាន់តែធ្វើអោយមនុស្សកាន់តែចម្លែកចិត្ដ និងងឿងឆ្ងល់កាន់តែខ្លាំង គឺគេបានឃើញរូបភាពនៃបុរស នៅក្នុងពោះត្រីឆ្លាមនេះ បានបិទនៅជាប់នៅឯសណ្ឋាគារ Metung តំបន់Gippsland ទីក្រុង Victoria ប្រទេសអូស្រ្ដាលី។គេបានបិទរូបភាពនេះ គឺដោយសារតែ គេចង់អោយមនុស្ស ទទួលបានការសប្បាយរីករាយ ដល់មនុស្សទូទៅប៉ុណ្ណោះ៕
ដោយ៖ រដ្ឋាប្រភព៖ dailymail