ប្លែកៗ​  ៖ ការស៊ីណូមួយកន្លែងនៅសហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា ខ្លួនបានបំបែកឯតទគ្គកម្មពិភពលោក ខណៈពេលដែលបានចំអិនហ៊ែមប័រហ្គឺរធំជាងគេលើលោក នេះបើយោងតាមរបាយការណ៍ដែលចេញដោយប្រភពសារព័ត៌មានកំសាន្តបរទេស Sky

គួរបញ្ជាក់ផងដែរថា  ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកនេះ ត្រូវបានធ្វើឡើងនៅឯរមណីយដ្ឋានការស៊ីណូដែលមានឈ្មោះថា The Black Bear Casino Resort ស្ថិតនៅរដ្ឋ Midwestern  សហរដ្ឋអាមេរិក ។ លើសពីនេះទៅទៀត របាយការណ៍បានបន្ថែមថា  ហ៊ែមប័រហ្គឺរដែលជាប់ជាឯតទគ្គកម្មពិភពលោកថ្មីនេះ មានទម្ងន់ដល់ទៅ ៩១៤ គីឡូក្រាម នឹងមានប្រវែង ៣ ម៉ែត្រ។

width=494

ខណៈពេលដែលមានព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅឯការស៊ីណូមួយនេះ ស្ថាប័ន  Guinness ក៏បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅកាន់ទីនោះផងដែរ ដែលដឹកនាំដោយលោក Philip Robertson ចុះត្រួតពិនិត្យដោយផ្ទាល់ ក៏ដូចជាធ្វើការវិនិច្ឆ័យ ថាតើ វាអាចបំបែកឯតទគ្គកម្មពិភពលោកបានឬក៏អត់?

ជារួម ក្រោយមក    ហ៊ែមប័រហ្គឺរដ៏ធំមួយនេះ  ក៏ជាប់ជាឯតទគ្គកម្មពិភពលោកថ្មីប្រាកដមែន ខណៈពេលដែលវាមានទំហំធំជាងគេនៅលើលោក  ក៏ដូចជាប្រើរយៈពេលចំអិនត្រឹមតែ ៤ ម៉ោង  ហើយត្រូវបានគេដាក់ឈ្មោះវាថា Black Bear's burger ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky