មកដល់ពេលនេះ Charlize Theron នៅតែបង្ហាញនូវភាពជាស្ដ្រីទាក់ទាញ និងលេចធ្លោជាងគេក្នុងចំណោមតារាទាំងឡាយ នៅពេលបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ប៉ុន្ដែអ្នកសម្ដែងរបស់ខ្សែភាពយន្ដ រឿង “Snow White & the Huntsman” រូបនេះ ហាក់ដូចជាបានជ្រើសរើសសម្លៀកបំពាក់មានភាពថ្លៃថ្នូ និងទាន់សម័យជាង ធៀបនឹងកាលពីទើបចូលប្រឡូកក្នុងវិស័យសិល្បៈ។

/ជាមួយនឹងពណ៌.ស ដូចគ្នា ប៉ុន្ដែ រ៉ូបដែល Charlize Theron ប្រើប្រាស់កាលពីមុន និងថ្មីៗនេះ បានបង្ហាញនូវភាពខុសប្លែកពីគ្នា។ រ៉ូបខ្លីពណ៌.ស ម៉ូដែលស៊ិចស៊ីនេះ មិនអាក្រក់នោះទេ ប៉ុន្ដែវាសមស្របក្នុងការដើរកំសាន្ដ ជាជាងការស្លៀកដើរនៅលើកម្រាលព្រំក្រហម។ ក្រៅពីនេះ ការតុបតែងខ្លួន រួមមានសក់ និងសម្ភារៈតុបតែងផ្សេងទៀត ក៏មិនស៊ីគ្នាជាមួយសម្លៀកបំពាក់នេះដែរ។

/ចំណែករ៉ូបពណ៌.ស ព្រលែងស្មារបស់ Charlize Theron ដែលបានស្លៀកចូលរួមព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscar 2013 រួមនឹងការធ្វើសក់ ធ្វើឱ្យតារារូបនេះ កាន់តែស្រស់ស្អាត និងទាន់សម័យ។

/ជំនួសឱ្យការស្លៀករ៉ូបវែងដែលមានពណ៌ស្រអាប់ មិនអាចជួយលើកសម្រស់នៃរាងកាយ….

/Charlize Theron បានជ្រើសរើសរ៉ូបពណ៌ក្រហមលេចធ្លោ និងរឹបរាង គួរឱ្យចាប់អារម្មណ៍។

/ការជ្រើសប្រើរ៉ូបពណ៌ខ្មៅ កាលពីមុន បានបិទបាំងរង្វង់ទាំងបីរបស់ Charlize Theron។

/ប៉ុន្ដែ រ៉ូបពណ៌ខ្មៅពេលនេះរបស់ Charlize Theron ពិតជាជួយឱ្យនាងដើរទាន់ការនិយមម៉ូដែលទាន់សម័យ។

/រ៉ូបពណ៌បៃតងខ្ចី និងមានម៉ូដែលស្មុគស្មាញ កាលពីមុនរបស់ Charlize Theron ។

/និងរ៉ូបខ្លីដ៏ឆើតឆាយនាពេលបច្ចុប្បន្នរបស់នាង។

/ជាមួយនឹងក្រណាត់ឌិនផ្លេក រ៉ូបពណ៌លឿងខ្ចីនេះ ហាក់មិនមានកន្លែងលេចធ្លោទាល់តែសោះ។

/រីឯ រ៉ូបពណ៌ខៀវងងឹតនេះវិញ មិនត្រឹមតែអាចបង្ហាញផ្នែកខាងលើនៃដើមទ្រូងប៉ុណ្ណោះទេ តែវាក៏មានឆែក បង្ហាញគល់ភ្លៅផងដែរដ៏ស៊ិចស៊ីរបស់នាង។

ដោយ ៖ តារាប្រភព ៖ DT