កាលពីថ្មីៗនេះសណ្ឋាគារនៅទីក្រុង London ដែល Rihanna ស្នាក់នៅបានទទួលរងគ្រោះព្រោះភ្លើងឆេះ ក៏ប៉ុន្តែជាសំណាង Rihanna ត្រូវបានគេជម្លៀសចេញជាមួយ និងអ្នកស្នាក់នៅប្រមាណជាង ៣០០ នាក់ផងដែរ។ ក្រោយពេលកើតហេតុនាង Rihanna បាន tweet រូបភាពរបស់នាងដោយបានប្រាប់រាល់ប្រិយមិត្តទាំងអស់ថា នាងមិនមានគ្រោះថ្នាក់នោះទេ។/ សណ្ឋាគារ Corinthia ដែល Rihanna ស្នាក់នៅបានឆេះចេញពីបន្ទប់ជណ្ដើរយន្តជាហេតុនាំអោយមានអគ្គីភ័យឆាបឆេះឡើង។ បើនិយាយទៅនេះមិនមែនជាលើកទី ១ ទេដែល Princess of China នាង Rihanna ទទួលរងគ្រោះព្រោះភ្លើង គួររំឮកផងដែរថាកាលពីឆ្នាំទៅមិញឆាកប្រគុំតន្ក្រីរបស់Rihanna នៅ Dallas ត្រូវបានភ្លើងលេបត្របាក់អស់ជាងពាក់កណ្ដាល៕

ដោយ៖ ម៉ូនីកាប្រភពពី៖ Idolator