ដោយសារតែបានប្រើប្រាស់ម៉ូដែល ឬស្ទីលសម្លៀកបំពាក់ប្រហាក់ប្រហែលគ្នាដ៏ច្រើន ធ្វើឱ្យមនុស្សមិនតិចនោះទេ យល់ថា Selena Gomez កំពុងតែប្រមូលយកស្ទីលរបស់មិត្តរួមការងារទាំងឡាយរបស់នាង ដើម្បីបង្កើតជាស្ទីលផ្ទាល់ខ្លួន។
គេមិនអាចមិនទទួលស្គាល់ថា Selena Gomez តែងតែបង្កការចាប់អារម្មណ៍ដោយសារស្ទីលដ៏ទាក់ទាញ បែបសមរម្យ ទន់ភ្លន់ និងថ្លៃថ្នូ។ ប៉ុន្ដែក៏មានអ្នកគាំទ្រមួយចំនួន យល់ថា Selena Gomez ហាក់មិនមានស្ទីលសម្លៀកបំពាក់ដោយឡែកណាមួយសម្រាប់ខ្លួន ដោយសារគេឃើញនាង តែងចម្លងស្ទីលពីតារាផ្សេងៗ ដូចជា Miley Cyrus, Taylor Swift ឬសូម្បីតែ Britney Spears ។ បណ្ដារូបថតខាងក្រោម បង្ហាញថា Selena Gomez ពិតជាចូលចិត្តចម្លងស្ទីលពីអ្នកដទៃ ៖
Selena Gomez យកស្ទីលពី Miley Cyrus
ជា “ព្រះនាង” Disney ជំនាន់ទី ៤ ដូចគ្នា គេមិនមានការភ្ញាក់ផ្អើល នៅពេល Selena Gomez និង Miley Cyrus មានស្ទីលប្រហាក់ប្រហែលគ្នា ប៉ុន្ដែ Selena Gomez តែងតែជាអ្នកធ្វើក្រោយ Miley Cyrus ។
Miley Cyrus ស្លៀកពាក់អាវ corset និងខោ hot-pant ដូច Miley Cyrus
ការចៃដន់របស់ពួកគេ ធ្វើឱ្យ Selena Gomez ត្រូវបានគេយល់ថា បានយកស្ទីលតាម Miley Cyrus

មិនត្រឹមតែមានស្ទីលសម្លៀកបំពាក់ដូចគ្នា ប៉ុន្ដែ គំនិតខ្លះៗនៃចម្រៀង ឬវីដេអូចម្រៀងរបស់ Miley Cyrus និង Selena Gomez ក៏មានភាពដូចគ្នា។
Selena Gomez ចម្លងស្ទីលសម្លៀកបំពាក់របស់ Taylor Swift ៖



ក្រៅពីនេះ គេក៏ឃើញ Selena Gomez ចម្លងស្ទីលពី Vanessa Hudgens និង Britney Spears ផងដែរ ៖



ដោយ ៖ តារាប្រភព ៖ K14