ភ្នំពេញ៖ តារាចម្រៀងមេម៉ាយក្តៅស្រួយវ័យក្មេង ប្រចាំផលិតកម្មសាន់ដេ អ្នកនាង សុខ ស្រីនាង បានត្អួញត្អែប្រាប់មហាជនថា ឈឺខ្លាំងនៅពេលយប់ ។ ចំពោះការនិយាយត្អូញត្អែបែបនេះ បន្ទាប់ពីនាងបានចែកផ្លូវគ្នា ជាមួយស្វាមីរូបសង្ហារបស់នាងលោក ស៊ី សុវត្ថិ អស់រយៈពេលជិត២ឆ្នាំ និងបន្ទាប់ពីមានព័ត៌មានលេខឮថា នាងក៏តែបែកបាក់ស្នេហ៍ជាមួយលោក ឧកញ៉ា ថ្មីៗក្ដៅៗនេះតែប៉ុណ្ណោះ។

ចំពោះការត្អូញត្អែបែបលន្លង់លន្លោចបង្កប់ ដោយមនោសញ្ចេតនាជ្រាលជ្រៅ ពេញក្រអៅបេះដូង មើលទៅគួរឲ្យអាណិតបែបនេះ គឺជាចំណងជើង និងជាអត្ថន័យនៅក្នុងបទចម្រៀងមួយ ដែលទើបតែចេញលក់លើទីផ្សារ ក្នុងអាល់ប៊ុមថ្មី របស់ផលិតកម្មសាន់ដេ វីស៊ីឌី វ៉ុល ១២៦ ។

ចំពោះចម្រៀងដែលមានចំណងជើងថាឈឺខ្លាំងនៅពេលយប់ របស់អ្នកចម្រៀង មេម៉ាយក្តៅស្រួយវ័យ២៥ឆ្នាំរូបនេះ គឺទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន បើទោះបីជាបទចម្រៀងមួយនេះ ទើបតែចរាចរលក់នៅលើទីផ្សារថ្មីៗក៏ដោយ ។

នៅក្នុងខារ៉ាអូខេ និងអត្ថន័យក្នុងចម្រៀងមួយបទនេះ គេមើលឃើញថា សុខ ស្រីនាង ហាក់មិនសូវសប្បាយចិត្តឡើយ ពោលគឺនាងបានច្រៀងរៀបរាប់ថា នាងខំធ្វើសប្បាយចិត្ត នៅពេលថ្ងៃប៉ុណ្ណោះ តែដល់ពេលយប់វិញ គឺនាងបានត្អួញត្អែថា ឈឺចាប់ខ្លាំងពិបាកទ្រាំណាស់ នៅក្នុងដើមទ្រូងស្ទើរដាច់ខ្យល់ ។ ការរៀបរាប់របស់ សុខ ស្រីនាង គឺគ្រាន់តែជាអត្ថន័យនៅក្នុងបទចម្រៀងតែប៉ុណ្ណោះ ។

បទនេះ ចង់បង្ហាញពីនារីម្នាក់ ដែលស្រឡាញ់បុរសម្នាក់ ហើយបុរសម្នាក់នោះ បានបាត់បង់ជីវិត ហើយទុកឲ្យនាងនៅម្នាក់ឯង ។ តែទោះជាយ៉ាងណា នារីម្នាក់នោះ ក៏មានបុរសថ្មីម្នាក់ទៀត ដែលគេស្រឡាញ់ និងថ្នាក់ថ្នមនាងយ៉ាងខ្លាំង ។ ថ្វីដ្បិតតែមានបុរសស្រឡាញ់ថ្នាក់ថ្នមនាង ក៏ដោយ ក៏ចិត្តនាងនៅតែនឹងនា ដល់បុរសម្នាក់ដែលស្លាប់នោះដដែល ។

ចង់ដឹងថា ខារ៉ាអូខេបទចម្រៀង មានន័យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

width=414

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល