Diddy នរណាក៏ស្គាល់តារាម្នាក់នេះដែរដែលជាតារាចម្រៀង Rap ជាអ្នកផលិតចម្រៀង ជាម្ចាស់ផលិតកម្ម ជាអ្នករចនាម៉ូដសម្លៀកបំពាក់ និយាយរួមគឺវិស័យរកស៊ីនេះតែម្ដង ដែលអ្នកមានលុយរាប់លានដុល្លារូបនេះ កំពុងតែរកមើលអ្វីថ្មីដែលគេត្រូវធ្វើ។
ហើយកាលពីពេលថ្មីៗនេះគេសង្កេតឃើញតារារូបនេះបាន tweet ចេញនូវរូបភាពមួយដែលគេបានសរសេរថា ខ្ញុំជាសិល្បះករ ដែលមានជំនាញគ្រប់ជំនាញទាំងអស់ រូបភាពដែលគេបង្ហោះហើយអះអាងថាគេជាសិល្បះករ នោះដូចជាមិនទំនងទាល់តែសោះ ព្រោះគេបានជួលនារី ២រូបមកស្រាតហើយបែបជាត្រូវអោយនារី ២ រូបនោះគូររូបរបស់ Diddy ទៅវិញ។
បើតាមមើលទៅតារាវ័យ ៤២ ឆ្នាំរូបនេះបានជួលវិចិត្រករស្រីស្រាតទាំង ២ រូបអោយមកគូររូបរបស់ខ្លួនដើម្បីផ្សាយជូនក្រុមហ៊ុនស្រាសាំប៉ាញ ជំនួសការថតរូប ការធ្វើបែបនេះគឺធ្វើអោយមានការប្លែកភ្នែកប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរអោយឆ្ងល់នោះគឺថាហេតុអ្វីបានជាត្រូវអោយស្រីៗទាំង ២នាក់នោះស្រាតទៅវិញ?
ដោយ៖ ផានិតប្រភពពី៖ Dailymail