បន្ទាប់ពីកើបលុយ ជាមួយនិងបទ 'Coup D'etat' ក្នុងអាល់ប៊ុមទី Part I ដែលបានចេញកាលពីសប្តាហ៍មុនរួចមក ក្នុងសប្តាហ៍នេះ G-Dragon បានចេញមកចាក់សាំងថែម លើភ្លើងល្បីរបស់ខ្លួនអោយកាន់តែឆេះខ្លាំងទៅទៀតហើយ ។
កាលពីអាល់ប៊ុមភាគទី ១ G-Dragon បានបញ្ចេញបទថ្មី ៥ បទនិងវីដេអូចំរៀង ១ បទហើយថ្ងៃនេះ G-Dragon បានបញ្ចេញបទដែលនៅសល់ទាំងអស់ រួមជាមួយនិង វីដេអូចំរៀង ១ បទថែមទៀតផងដែរ ។ វីដេអូចំរៀងថ្មីដែល G-Dragon ទើបតែបញ្ចេញនេះ មានចំណងជើងថា Crooked ដែលជាបទមួយដែលប្លែក ខុសពីបទដទៃទៀតហើយ ។ ចឹងតោះទស្សនិកជន យើងទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ allkpop