ឪពុកម្នាក់បានយកកូនធ្វើដំណើរទៅជាមួយ ដោយដាក់កូនអង្គុយក្នុងកន្ត្រកជ័រមួយ រួចជិះម៉ូតូអូសតាមផ្លូវ ដោយចងភ្ជាប់ជាមួយនឹងខ្សែដ៏ឆ្មារមួយប៉ុណ្ណោះ។
ការបណ្តោយក្មេងដ៏តូចការពារសុវត្ថិភាពដោយខ្លួនឯងដូច្នេះ ក្មេងនោះបានត្រឹមតែអង្គុយស្ងៀមភ្នែកសំលឹងទៅរថយន្តក្រុង ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ក្បែរតែប៉ុណ្ណោះ។ រូបភាពនេះត្រូវបានថតដោយ Xi'an មនុស្សម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនៅខេត្ត Shaanxi ភាគខាងលិចប្រទេសចិន។ វាត្រូវបានទទួលនូវប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់អ្នកនិយមលេងអ៊ីនធើណេត បន្ទាប់ពីរូបភាពនេះបានអាប់ឡូតឡើង។ វាគ្រាន់តែមានការប៉ះតែបន្តិច ខ្សែតភ្ជាប់នោះនឹងដាច់ ហើយគ្រោះថ្នាក់លើក្មេងតូចនោះនឹងកើតមានឡើងភ្លាម។ ពិតជាមិនយល់ទាល់តែសោះថា ឪពុកម្នាក់នោះគិតអ្វីក្នុងខួរក្បាលរបស់គាត់។

ឪពុកម្នាក់នេះ ជិះម៉ូតូអូសកន្រ្តកកូនតាមផ្លូវ
អ្នកដែលបានថតរូបភាពនេះបាននិយាយថា: ពេលសំលឹងឃើញម៉ូតូនោះជិះលើដងផ្លូវ ដំបូងខ្ញុំគិតថា គាត់ប្រហែលជាជិះម៉ូតូអូសសត្វឆ្កែ រឺវត្ថុអ្វីមួយនៅក្នុងកន្រ្តក។ ប៉ុន្តែពេលចូលមកជិត ទើបដឹងថាក្នុងកន្ត្រកនោះគឺជាក្មេងម្នាក់អាយុមិនដល់ ២ឆ្នាំផង។ ពេលនោះខ្ញុំមានអារម្មណ៍ភ័យខ្លាច និងបារម្ភជំនួស៕
ដោយ៖ សិលាប្រភព៖ K14