តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស ដែលទើបតែបានចេញផ្សាយ    កាលពីម្សិលមិញនេះ  បានអោយដឹងថា   តារាចម្រៀងប្រុសល្បីជនជាតិអង់គ្លេសRobbie Williams ​បានក្លាយជាឪពុកលើកដំបូង ខណៈពេលដែលភរិយារបស់លោកកើតកូនជាលើកទីមួយ។

គួរបញ្ជាក់ផងដែរថា​ ភរិយារបស់លោក Robbie Williams គឺនាង Ayda Field បានផ្តល់កំណើតកូនដំបូងរបស់នាង នឹងដាក់ឈ្មោះអោយថា Theodora Rose Williams កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ។

width=486

លើសពីនេះទៅទៀត  បើយោងតាមរបាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាគូស្វាមីភរិយាមួយគូនេះ បានព្រមព្រងក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១០ នៅ Los Angeles សហរដ្ឋអាមេរិក។ លុះក្រោយមក កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១២ នេះ គូរស្វាមីភរិយាមួយគូរនេះ បានប្រកាសជាសាធារណៈថា  ពួកគេនឹងប្រសូត្រកូនស្រីនាពេលខាងមុខនេះ។

ទន្តឺមនឹងភាពជោគជ័យ  នៅក្នុងជីវិតឯកជន   Robbie Williams   ក៏ទទួលបានភាពជោគជ័យខ្លាំងណាស់ដែរនៅក្នុងជីវិតការងារ ពោលគឺវីដេអូបទចម្រៀង ដែលមានចំណងជើងថា Candy របស់លោក  ដែលទើបតែនឹងបានចេញផ្សាយ​នាពេលកន្លងទៅ ត្រូវបានទស្សនិកជន  View  ដល់ទៅជាង ២  លានដងឯណោះ  ដើម្បីជ្រាបកាន់តែច្បាស់  តាមដាន MV  ខាងក្រោមនេះទាំងអស់គ្នាបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ Spy