បន្ទាប់ពីបាត់មុខអស់រយៈពេល ១ ឆ្នាំ ដែលបទចុងក្រោយគឺជាបទ I Am The Best នោះថ្ងៃនេះក្រុមចំរៀងនារី 2NE1 បានត្រឡប់មកបំរើទស្សនិកជនសារជាថ្មីហើយ ។វីដេអូចំរៀងថ្មីនេះ មានចំណងជើងថា Falling In Love ដែលជាស្នាដៃនិពន្ធរបស់សមាជិកក្នុងក្រុម ចូលរួមនិពន្ធផងដែរ ។ បទនេះមានចង្វាក់ញាក់តិចៗ តែភ្លេងប្លែក លាយលំជាមួយនិង ការច្រៀងយ៉ាងពិរោះរបស់ក្រុម ធ្វើអោយទស្សនិកជន ពិតជាមិនខកបំណង ដែលបានរង់ចាំជាយូរមកហើយមែន ។ ដើម្បីកុំអោយទស្សនិកជនរង់ចាំយូរ យើងទៅទស្សនាទាំងអស់គ្នា ៕

/

 

ដោយ ៖ លីលីប្រភព ៖ allkpop,youtube