គ្រប់គ្នានិយាយពីនាង Taylor Swift និង Harry Style ដែលមើលទៅគេទាំង ២ ហាក់ដូចជាកំពុងតែមានស្នេហាប៉ុន្តែមិនបង្ហាញអោយគេដឹងជាសាធារណៈផ្លូវការ នេះគេហៅថាស្នេហាអំពិលអំពែក តែមិនត្រឹមតែ Taylor និង Harry នោះទេ សូម្បីតែនាង Selena និង JB ក៏នៅតែបន្តធ្វើព្យុះធ្វើភ្លៀងអោយពួកប្រម៉ាញ់ពត៌មានតារាវិលមុខដែរ។
កាលពីពេលថ្មីៗនេះគូសង្សារបែកបាក់គ្នាមួយគូនេះ បានចេញទៅក្រៅជាមួយគ្នាស្និទ្ធស្នាលជាមួយគ្នា ហើយថែមទាំងជិះរថយន្តជាមួយគ្នាទៀតផង គេគ្រប់គ្នាឆ្ងល់ថា តើនាង Selena និងអ្នកចម្រៀងBaby រូបនេះពិតជាបែកគ្នា ឬមួយក៏នៅស្រលាញ់គ្នា? ហើយហេតុអ្វីមិននិយាយប្រាប់ប្រិយមិត្តអោយដាច់ស្រេចទៅថា នៅឬមិននៅ។
រូបភាពរបស់ពួកគេត្រូវបានក្រុម Paparazzi ថតបានហើយបង្ហោះពេញ Internet ដោយរឿងនេះវាក៏សឹងតែបានក្លាយជារឿងធម្មតាទៅហើយ មានមនុស្សមួយចំនួននោះ ក៏បាននិយាយផងដែរថាស្នេហាអំពិលអំពែករបស់ ២ នាក់នេះវាក្លាយជារឿងមួយដែលគួរអោយធុញទ្រាន់ក្នុងការតាមដានទៅហើយទោះបីជាពួកគេជាតារាល្បីក្ដី វាមើលទៅហាក់ដូចជាស្នេហាកូនក្មេងលេងបាយឡុយ បាយឡរ ចង់លេងក៏លេងចង់ចោលក៏ចោល៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator