
ប្រព័ន្ធinternet ចិនងថ្មីៗនេះមានកិច្ចពិភាក្សាលើរន្ធដោតស្តាប់សំលេង ទូរស័ព្ទiPhoneដែលមានក្លិនដូចម្នាស់នៅពេលសាកថ្ម។ វាចាប់ផ្តើមដាក់ផ្សាយនៅលើបណ្តាញផ្ញើរសារតាម internet ដ៏ល្បីមួយក្នុងប្រទេសជប៉ុន។ បណ្តាញសារពត៌មានរហ័សមួយបានចេញផ្សាយតាមរយៈសារពត៌មាន និង ផ្សាយនៅគ្រប់ទីកន្លែង ទៅ SINA weibo ជាវេទិកា Web Service ដ៏ល្បីនៅប្រទេសចិន។ ការដាក់ផ្សាយលើweibo គឺបានប្រើប្រាស់ច្រើនជាង៣០ម៉ឺនដង ដូចជាអ្នកប្រើប្រាស់ផលិតAppleចិនអៈអាងដូចនេះដែរ។ អ្នកប្រើមានពីរបីនាក់និយាយស្រដៀងគ្នាថា វាមានក្លិនដូចនេះមកពីកន្លែងគ្រប់គ្រងសំឡេង។អ្នកស្រុកជនជាតិតៃវ៉ាន់មួយចំនួនរកឃើញថាទូរស័ព្ទiPhone ពួកគេមានក្លិនដូចប៉ែសផ្លែស្វាយ និងផ្លែប៉ោម។ អ្នកជំនាញពន្យល់ក្លិនម្នាស់នេះចេញមកពីទឹកគីមីដែលគេយកមកប្រើប្រាស់ពេលសំអាតបន្ទះខាងក្រៅរបស់វា។ នៅពេលវាសាកថ្ម កំដៅវានឹងកើនឡើង និងសំណល់វានឹងបង្ហូរចេញមកបង្កឲ្យមានក្លិនដូចទឹកផ្លែឈើ។ បុគ្គលិកបំរើសេវាអតិថិជនមកពីក្រុមAppleប្រទេសចិនឆ្លើយថា គាត់មិនប្រាកដសោះថាហេតុអី្វផលិតផលiPhone មានក្លិនម្នាស់ (not jailbreaking …)។ មានការស្ទង់មតិថា វាប្រហែលជាមានក្លិនមកពីសមាសភាពអេឡិចត្រូនិច។ ទោះបីជាក្លិននេះគឺមានគ្រោះថ្នាក់ដល់សុខភាពមនុស្សគាត់ណែនាំថា អ្នកប្រើប្រាស់មិនត្រូវស្រូបយកក្លិននោះច្រើនទេ។
ដោយៈ វណ្ណៈ ប្រភពៈ micgadget