បើតាមប្រភពសារព័ត៌មាន The Asia One ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះបានបញ្ជាក់អោយដឹងថា បុរសវ័យ 62 ឆ្នាំម្នាក់ដែលមានឈ្មោះថា លោក Bruce Campbell បានចំណាយប្រាក់ដល់ទៅ $200,000 ក្នុងការទិញយកយន្តហោះមួយគ្រឿង ដោយបានបំលែងវាអោយទៅជាផ្ទះក្នុងក្តីសុបិន្តរបស់គាត់ទៅវិញ។
គួររំឮកផងដែរថា យន្តហោះមួយគ្រឿងនោះមានតម្លៃត្រឹមតែ $100,000 រីឯតម្លៃពាក់កណ្តាលទៀត ត្រូវបានចំណាយទៅលើការដឹកជញ្ជូន វាទៅកាន់ដីរបស់លោក Bruce Campbell ។ មិនត្រឹមតែប៉ុណ្ណោះបើយោងតាមសម្តីរបស់បុរសវ័យ 62 ឆ្នាំម្នាក់នោះបានបញ្ជាក់អោយដឹងថា កាលដែលគាត់បានសំរេចចិត្តមករស់នៅទីនេះ ក៏ដោយសារតែគាត់មានក្តីសុបិន្ថនេះយូរមកហើយ។

លើសពីនេះទៅទៀត លោក Bruce Campbell ក៏បានបន្ថែមថា ៖ គាត់ពិតជាចូលចិត្តរស់នៅទីនេះយ៉ាងខ្លាំង ក៏ដោយសារតែវាត្រូវបានរចនាម៉ូតយ៉ាងល្អឥតខ្ចោះ និងពោរពេញទៅដោយគ្រឿងសង្ហារឹមបែបអាកាសចរណ៍ផងដែរ។ ដើម្បីអោយជ្រាបអោយកាន់ច្បាស់ ក៏ដូចជាបំបាត់នូវមន្ទិលសង្ស័យ ថាតើ ការដែលធ្វើអោយយន្តហោះក្លាយទៅជាផ្ទះនៅក្នុងក្តីសុបិន្តយ៉ាងណានោះ សូមប្រិយមិត្តតាមដានទស្សនានូវបណ្តារូបមួយចំនួនដែលមានជាបន្តបន្ទាប់ដូចខាងក្រោម ៖




ដោយ ៖ មង្គលប្រភព ៖ asiaone