តារាបរទេស ៖ បើតាមរបាយកាណ៍ ដែលបានផ្តល់ដោយគេហទំព័រកំសាន្តបរទេស បានអោយដឹងថា នាង Tina Barrett ដែលជាតារាសម្តែង ក៏ដូចជា តារាម៉ូដែលស្រីជនជាតិអង់គ្លេស បានថតរូបបែបស៊ិចស៊ី ក្នុងការដាក់ទំព័រមុខរបស់ទស្សនាវដ្តី Zoo ។

គួរបញ្ជាក់ផងដែរថា នាង Tina Barrett បានចាប់កំណើតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាឆ្នាំ ១៩៧៦ ដែលមកទល់នឹងសព្វថ្ងៃនេះនាងគឺជាតារាចម្រៀង តារាសម្តែងក៏ដូចជាតារាម៉ូដែលដែលកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនភាគច្រើន ហើយបើនិយាយពី ឱកាសក្នុងការថតរូបបែបស៊ិចស៊ីអោយទស្សនាវដ្តីមួយនេះ នាង Tina Barrett ត្រូវបានរកអោយឃើញថា នាងស៊ិចស៊ីជាមួយនឹងឈុតក្នុង ក៏ដូចជាស្បែកជើងកវែងពណ៌ខ្មៅផងដែរ។

លើ់សពីនេះទៅទៀត បើតាមរបាយការណ៍ដដែលក៏បានដកស្រង់សម្តីរបស់នាង Tina Barrett ផងដែរថា ៖ នាងពិតជាមានអារម្មណ៍រំភើប ខណៈពេលដែលបានថតរូបបែបស៊ិចស៊ីអោយទស្សនាវដ្តីមួយនេះ ហើយឱកាសមួយនេះ បានមកដល់ហើយ ដូច្នេះ ខ្ញុំត្រូវតែបង្ហាញភាពទាក់ទាញរបស់ខ្ញុំដែលមានពីកំណើត ទៅកាន់ពិភពលោកអោយបានដឹងឮផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ Dailymail