បុរសម្នាក់ទៅសុំការងារធ្វើនៅអគារលក់ទំនិញមួយ, នាយកអគារសួរ៖ -ប្អូនមានបទពិសោធន៏លក់ដូរទេ?
- ខ្ញុំមានច្រើនណាស់, ហេតុនេះទើបខ្ញុំមានលុយចាយដល់សព្វថ្ងៃ។ - ធ្លាប់លក់ដូរស្អីខ្លះ? - ពេលចាក់ល្បែង ខ្ញុំលក់ឡានផ្ទាល់ខ្លួន បន្ទប់មកលក់ផ្ទះ រួចជាបន្តបន្ទាប់លក់ម៉ូតូ ហ្គីតា លក់ខោអាវថ្លៃៗរបស់ប្រពន្ធ។ បើកុំតែពូកែលក់ដូរអ៊ីចឹង ម្ល៉េះខ្ញុំដាច់ពោះស្លាប់បាត់ទៅហើយ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke