មានបុរសម្នាក់ ជំនាញខាងហិតគូថមាន់ ថ្ងៃមួយនៅទីលាន ប្រជល់មាន់ មានប្រជល់មាន់ដែលនាំមកពីគ្រប់ទីកន្លែង ហើយនៅទីនោះ មានមនុស្សជាច្រើន បានយកមាន់ របស់ខ្លួនមកអោយបុរសនោះហិត ដើម្បីចង់ដឹងពីសមត្ថភាពជំនាញរបស់បុរសនោះ។

ហិតមាន់ទី១៖ បុរសនោះទាយថា ពូជមាន់ យកមកពីខេត្តព្រៃវែង!ហិតមាន់ទី២៖ បុរសនោះទាយថាពូជមាន់ យកមកពីខេត្តបាត់ដំបង! ស្រាប់តែពេលនោះ មានចោរម្នាក់ បានយកមាន់ដែលគាត់ទើបតែលួច បានពីយប់អោយបុរសនោះហិត ហិតរួចភ្លាមបុរសភ្លាត់មាត់ថា៖ យី!!នេះមាន់អញដែលបាត់ការពីយប់មិញទេតើ! ចោរ៖ អុញ! ម្ចាស់គេសោះ! ចំាពេលណាទៀត បានរត់!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke