ទីក្រុងសានហ្វា្រនស៊ីស្កូ(San Francisco) នឹងធ្វើពិធីគំរប់ខួប៧៥ឆ្នាំ ស្ពានGolden GateBridge ក្នុងសប្តាហ៍នេះ ដែលនឹងមានភ្ញៀវទេសចរណ៍ និងអ្នកដំណើររាប់ម៉ឺននាក់មកជួបជុំគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។


នៅថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០១២នេះ សកម្មភាពដ៏ធំនៃការប្រារព្ធខួប ៧៥ឆ្នាំ ស្ពាន Golden Gate Bridge នឹងធ្វើឡើងនៅកន្លែងសំខាន់ៗមួយចំនួន ដូចជា Fort Point, Crissy Field, The Presidio និង Marina Green។ គេសង្ឃឹមថានឹងមានមនុស្សរាប់សិបម៉ឺននាក់ចូលទៅទស្សនា។ ក្នុងនោះផងដែរ នឹងមានការដុតកាំជ្រួចយ៉ាងគគ្រឹកគគ្រេងពេញផ្ទៃមេឃ។ ចំពោះសំបុត្រចូលទស្សនាក្នុងកម្មវិពីបុណ្យគឺ ១២.៩៥ដុល្លារ សំរាប់អ្នកចូលទស្សនាពេលថ្ងៃ និង២១.៩៥ដុល្លារសំរាប់ពេលយប់។

ក្នុងកម្មវិធីបុណ្យ អ្នកចូលទស្សនាអាចដើរលើស្ពាន ដើម្បីជាការកំសាន្ត និងបង្កើតភាពស្និទ្ធស្នាលជាមួយមិត្រភ័ក្ត ឬក្រុមគ្រួសារផងដែរ។

