មិនគួរអោយជឿ ៖ សហគ្រាសផលិតទំនិញប្រណិតរបស់ប្រទេសបារាំង Hermes ត្រូវបានរកអោយឃើញថា បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញ នូវអាវយឺតដែលធ្វើពីស្បែកក្រពើសុទ្ធ ផលិចចេញពីសហគ្រាសមួយនេះ មានតម្លៃដល់ទៅ ៩១,៥០០ ដុល្លារ ដាក់តាំងលក់នៅក្នុងហាងល្បីមួយកន្លែង តាមបណ្តោយរុក្ខវិថី Madison សហរដ្ឋអាមេរិក នេះបើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រប្លែកបរទេស odd ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

ដោយមានការផលិតចេញពី សហគ្រាសផលិតទំនិញប្រណិតរបស់ប្រទេសបារាំងនាំមុខគេនិង Brand name លំដាប់ពិភពលោកនោះ ដែលវាជាហេតុធ្វើអោយអាវយឺតមួយនេះមានតម្លៃខ្ពស់កប់ពពក បន្ទាប់ពីវាត្រូវបានធ្វើឡើងពីស្បែកក្រពើដ៏ស្រាលបំផុត របស់ពិភពលោក៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ odd