ថ្ងៃមួយ ពូសុខបានទៅញ៉ាំអាហារ ជាមួយពួកថៅកែ អ្នកមាន មួយក្រុម នៅលើតុនោះ គេដាក់ស៊ុបពពែ មួយឆ្នាំង ដោយគិតថា៖ ស៊ុបពពែជារបស់ថ្លែ ហើយប៉ូវ ពូសុខ គិតតែពីញុំា ដោយគ្មាន មើលមុខអ្នកណា ឬ និយាយជាមួយអ្នកណា ម្នាក់ឡើយ។

នៅពេលនោះ មានថៅកែម្នាក់ បាននិយាយទៅកាន់ពូសុខថា ឃើញលោកញ៉ាំបែបនេះ ធ្វើអោយខ្ញុំ គិតថា ប្រហែលជា ម៉ែរបស់ពពែនេះ ធ្លាប់ជល់ លោកហើយមើលទៅ ទើបលោកសងសឹក វាបែបនេះ។
ពូសុខតបវិញប្រាវ៖ ខ្ញុំឃើញពួកលោកមើល ទៅដូចជាមិនដាច់ចិត្តញ៉ាំវាបែបនេះ ធ្វើឱ្យខ្ញុំគិតថា ប្រហែលជា ម៉ែរបស់ពពែនេះ ធ្លាប់អោយ លោកបៅដោះ ហើយមើលទៅ ទើបពួកលោកមិនដាច់ចិត្ត ញ៉ាំវាបែបនេះ មែនទេ?៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke