អាមេរិក៖ នៅពេលដែលគេបង្ហោះ រូបភាពនៃត្រីបាឡែនដ៏ធំមួយ​ ខណៈដែលត្រីបាឡែននោះ ចេះអបអរសាទរ និងស្វាគមន៍ក្រុមភ្ងៀវទេសចរនោះ គឺបានធ្វើអោយមនុស្សជាច្រើនមានការភ្ងាក់ផ្អើល និងកោតសរសើរ ពីភាពអស្ចារ្យត្រីនោះផងដែរ។

width=458

រូបភាពនៃវីដេអូនេះ ត្រូវបានថតដោយ លោក Justin Hofman ជនជាតិអាមេរិក ខណៈលោកបានទៅលេងនៅឯតំបន់សមុទ្រ   Baja រដ្ឋកាលីហ្វូញ៉ា   កាលដើមសបា្ដហ៍មុននេះ។ លោក Justin និងមិត្រភ័ក្ររួមដំណើរ បាននិយាយថា​ត្រីបានឡែនដ៏ធំនោះ គឺមានប្រវែងប្រមាណជា១២ម៉ែត្រ និងទម្ងន់ដល់ទៅ ៣០តោន។

width=458width=458

លោក​ Justin បានបន្ថែមថា ទោះបីជាត្រីបាឡែននោះ មានក្បាលពក និងគ្រីមគ្រឺម គួរអោយខ្លាចបន្ដិចមែន   ត្រីបានឡែននោះ  គឺមានចរិតស្លូត   រាក់ទាក់ជាមួយនមនុស្សគួរអោយស្រឡាញ់ណាស់។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail