/តារាវ័យក្មេងជាអ្នកលេង ហ្គីតា ដ៏ជំនាញគឺ Sung Ha Jung កាលពីពេលថ្មីៗនេះបានចូលរួមជាវត្តមានតារាកេត្តិយសក្នុងការប្រគុំតន្រ្តីមនុស្សធម៍របស់តារាសម្ដែង Lee Seung Gi។គេបានបង្ហោះរូបភាពដែលថតជាមួយ Lee Seung Gi លើទំព័រ ទ្វីតទ័រ របស់គេ ដែលក្នុងរូបនោះបានបង្ហាញពីតារាទាំង ២ រូបបានផ្លាស់ប្ដូរអាល់ប៊ុមរបស់គេទាំង ២ មើលទៅទំនងជាមានទឹកចិត្តសប្បាយរីករាយក្នុងការធ្វើការជាមួយគ្នាណាស់។ សួមបញ្ជាក់ផងដែរថា Lee Seung Gi កាលពីមុនគឺជាតារាសម្ដែង និងបង្ហាញម៉ូដ ដែលលោកអ្នកភាគច្រើនបានស្គាល់ក្នុងខ្សែភាពយន្តភាគរបស់ KBS រឿង មិត្តស្រីខ្ញុំជាបីសាចកញ្ជ្រោងកន្ទុយ ៩ ហើយលោកក៏ធ្លាប់បានចូលរួមក្នុងការផលិតកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ហើយមកដល់ពេលនេះគេកំពុងតែចាប់ជំនាញចម្រៀងវិញម្ដងក្រោយពេលដែលឆ្លងកាត់ការសម្ដែងជាច្រើនមក៕

ការសម្ដែងរបស់អ្នកទាំង ២ ត្រូវបានថតដោយកាមេរ៉ា របស់ប្រិយមិត្តមួយរូប

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop