ចិន៖ ប្រជាពលរដ្ឋចិនទាំងមូល មិនត្រឹមតែចេះធ្វើវិនិយោគទុន ជំនួញធំៗ ឬពាណិជ្ជកម្មក្នុង និងក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្ដែការដំាដុះផ្នែកកសិកម្ម ក៏មានបច្ចេកទេសខ្ពស់ផងដែរ។

លោក Tao Zhengrong គឺជាកសិករ ដ៏ឆ្នើមបំផុតក្នុងប្រទេសចិន គាត់មិនត្រឹមតែចេះដាំស្រូវក្នុងដីស្រែប៉ុណ្ណោះទេ តែគាត់ថែមទាំងអាចកែច្នៃដំបូលផ្ទះរបស់គាត់ សម្រាប់ដាំស្រូវទៀតផង។

width=455

លោក Tao បាននិយាយថា គាត់មានគំនិតធ្វើកសិកម្មនេះ ប្រហែលជាបីឆ្នាំហើយ​ ទើបតែមកដល់ឆ្នំា ២០១១ ទើបគាត់ចាប់ផ្ដើមចាក់ដី លើដំបូលផ្ទះរបស់គាត់ដើម្បីធ្វើការដាំដុះ។ គាត់បានបន្ដថា ការដាំស្រូវលើដំបូលផ្ទះបែបនេះ គឺមានភាពងាយស្រួលជាង ដាំលើផ្ទៃដីផ្ទាល់ ពោលគឺវាអាចគេចផុតពីការចូលស៊ីរបស់សត្វគ្រប់ប្រភេទ។width=455លោក Tao បានបន្ដថា ការដំាស្រូវនៅលើដំបូលផ្ទះ ពិតជាទទួលផលមិនចាញ់ ការដាំដុះលើផ្ទៃដីផ្ទាល់ប៉ុន្មានទេ ពោលគឺ ២០ម៉ែត្រការ៉េ អាចទទួលបានរហូតដល់ ៥០០គីឡួក្រាមឯណ្ណោះ។ លោកបានបន្ថែមថា ការប្រមូលផលស្រួវបានច្រើនបែបនេះ ក៏អាចជួយអោយគ្រួសាររបស់គាត់ មានជីវភាពធូធារដែរ។ ពីមុនគាត់អាចយកទៅផ្សារ ដើម្បីលក់ខ្លួនឯង ប៉ុន្ដែពេលនេះ​ គឺមានឈ្មួញមកយកដល់ផ្ទះតែម្ដង៕

ដោយ៖ រក្សាប្រភព៖ chinadaily