ចម្លែកៗ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានប្លែកបរទេស ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ប្រឹងទទួលទាន អាហារដែលមានដល់ទៅ ៥០០០ កាឡូរីក្នុងមួយថ្ងៃ ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន អោយមានទម្ងន់ដល់ទៅ ១៩០ គក ។

គួរបញ្ជាក់ផងដែរថា នារីចម្លែករូបនេះ មានឈ្មោះ Tammy Jung វ័យ ២៣ ឆ្នាំ ខណៈពេលដែលនាពេលបច្ចុប្បន្ននេះ នាងមានទម្ងន់ ១០០ គក និង រកប្រាក់បានតាមប្រព័ន្ធអ៊ិនធើណេត បានផងដែរ នារីកន្ធាត់ មានសម្រស់ស្រស់ស្អាតជាងគេ ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏មានមិត្តប្រុសផងដែរ ដែលជាបុគ្គលមួយរូប តែងតែជួយទំនុកបំរុងនូវអាហារដែលមានជាតិខ្លាញ់ជាច្រើន ដល់នាងជារៀងរាល់ថ្ងៃ ក្នុងនោះ រួមមានដូចជា ៖ សាច់បីជាន់Burger, Pizza ក៏ដូចជាអាហារសម្រន់មួយចំនួនផ្សេងទៀតផងដែរ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា កាលពីពេលកន្លងទៅ នាង Tammy ក៏ធា្លប់ជាតារាម៉ូដែលមួយរូបផងដែរ។ យ៉ាងណាមិញ បើយោងតាមសម្តីនាង Tammy ខ្លួនឯងផ្ទាល់នោះ បានអោយដឹងថា កាលពី ២ ទៅ ៣ ឆ្នាំកន្លងទៅ នាងពិតជាពេញចិត្តនូវរូបសម្បត្តិនាងណាស់ ខណៈធ្វើជាតារាម៉ូដែល តែមិនបានប៉ុន្មានផង នាងក៏បានចាប់ផ្តើមធាត់បន្តិច លុះក្រោយមក បន្ទាប់ពីនាងធ្វើការឆ្លុះកញ្ជក់រួចមក ទើបនាងបានដឹងតាមពិតទៅ នាងពិតជាស៊ិចស៊ី ក៏ដូចជា មានមោទនភាពជាខ្លាំង នៅពេលដែលនាងធាត់ ដែលកត្តានេះ ទើបជាចលករ ជំរុញអោយនាងបន្តការញ៉ាំរបស់ខ្លួន អោយបាន៥០០០ កាឡូរីក្នុងមួយថ្ងៃ ដើម្បីបំពេញមហិច្ឆតាចម្លែករបស់ខ្លួន អោយមានទម្ងន់ដល់ទៅ ១៩០ គីឡូក្រាម និង កា្លយជានារីធាត់ស្រស់ស្អាតជាងគេលើលោក ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសីប្រភព ៖ spy