ក្មេងពាលម្នាក់ បានរត់យ៉ាងត្រហេបត្រហប ទាំងមុខមាត់មានស្នាមជាំ សំដៅមករកបងធំ របស់គេអោយជួយ។ ក្មេងពាល៖ បងធំៗ ជួយខ្ញុំផង! មានគេវៃខ្ញុំ!បងធំ៖ អាណា! អាណាម្នាក់ ហ៊ានវៃឯង! អើចាំអញ ទៅប្រដៅវាម្តងមើល! ក្មេងពាល លឺបងធំនិយាយដូច្នោះ ក៏នាំបងធំ និង បក្សពួក ២-៣នាក់ទៀត សំដៅទៅរកអ្នកបង្ករឿង។ លុះដល់កន្លែង កើតហេតុ ក៏ជួបអាម្នាក់នោះ ក្នុងចំណោមមហាជនជាច្រើន។
បងធំស្រែក៖ មើលប្អូន ! អាណាហ៊ានវៃឯង វាហ៊ានដកពុកមាត់ខ្លាផងឬ?ក្មេងពាល៖ នោះបងធំ! អាម្នាក់នោះវ៉ៃខ្ញុំ! (ក្មេងពាល ចង្អុលទៅបុរសម្នាក់ ក្នុងចំណោមមនុស្សជាច្រើន )។ បងធំឃើញ៖ អាម្នាក់នោះ ភ្លាម ក៏នៅស្ងៀមមិនមាត់ក រួចត្រឡប់មកវិញ!ក្មេងពាលឆ្ងល់៖ យ៉ាងម៉េចបងធំ! ម្តេចមិនប្រដៅវា អោយស្គាល់ដៃបងធំម្តងទៅ! លោកបង! បងធំរេរាៗ រួចអោន ខ្សឹបប្រាប់អាប្អូន៖ អាម្នាក់ហ្នឹង ធ្លាប់វៃអញម្តងដែរ!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke