អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេសspy ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះ បានអោយដឹងថាបុរសម្នាក់ ត្រូវបានរកអោយឃើញថា នៅក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដោយសារតែគាត់មានចំណង់ប្លែកខុសគេនោះក៏បានធ្វើអោយគាត់ទទួលទានសត្វល្អិតដល់ទៅជាង៥ ពាន់ប្រភេទឯណោះ។

width=436

គួរបញ្ជាក់ផងដែរថា បុរសចម្លែករូបនោះ មានឈ្មោះ David Gracer វ័យ ៤៧ ឆ្នាំបានលេចមុខក្នុងកម្មវិធីទូរទស្សន៍ TLC's My Crazy Obsession  កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅខណៈពេលដែលគាត់បានទទួលសារភាពថា គាត់ពិតជាចូលចិត្តទទួលទានសត្វល្អិតពិតប្រាកដមែន ដែលនៅក្នុងនោះរួមមាន ៖ កន្លាត និងដឹកដឿ ជាដើម។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសចម្លែកមកពីសហរដ្ឋអាមេរិករូបនេះ ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានដោយបញ្ជាក់ថា    មុននឹងគាត់ទទួលទានសត្វល្អិតទាំងនោះ  គាត់បានយកវាទៅក្លាស្សេក្នុងទូរបង្កកជាមុនសិន ។  ខាងក្រោមនេះជាវីដេអូ  ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy